ភ្នំពេញ៖ ថ្មីៗកន្លងទៅនេះ Brain Scan Cambodia បានបើកសម្ភោធដំណើរការជាផ្លូវការ Brain Scan សាខាដូនពេញបំពេញតាមតម្រូវការអតិថិជននៅក្នុងតំបន់។ Brain Scan គឺជាកម្មវិធីបច្ចេកវិទ្យា វិទ្យាសាស្រ្តទំនើបលំដាប់ពិភពលោក DMIT ដែលជួយលោកអ្នកស្វែងរកនូវ សក្តានុពល និង ទេពកោសល្យពីកំណើតរបស់ខួរក្បាល ដើម្បីអភិវឌ្ឍខ្លួន អោយទទួលបានជោគជ័យពីសក្តានុពលដែលមាន។

កម្មវិធី ស្កេនវិភាគសមត្ថភាពខួរក្បាល តាមរយៈក្រយៅដៃ ឲ្យដឹងពី បុគ្គលិកលក្ខណៈ និងអត្តចរិតពីកំណើត ភាពវៃឆ្លាត ភាពខ្លាំង ភាពខ្សោយ។ កម្មវិធី កុំព្យូទ័រស្កេនឈ្មោះ​ថា Dermatoglyphics Multiple Intelligence Test (DMIT) របស់ក្រុមហ៊ុន Brain Scan បាននាំចូលពីប្រទេសថៃ បង្កើតដោយក្រុមអ្នកជំនាញជាច្រើនផ្នែក ដូចជា វិទ្យាសាស្ត្រវិស្វកម្ម និងចិត្តវិទ្យា រួមគ្នាជាមួយក្រុមការងារស្រាវជ្រាវសិក្សាផ្នែកស្បែកក្រយៅដៃ។ កម្មវិធីស្កេន នោះ នឹងផ្ដល់នូវលទ្ធផលរបាយការណ៍ អំពីទេពកោសល្យរបស់មនុស្សម្នាក់ៗ ចាប់ពីអាយុ២ខួបឡើងទៅ រហូតមនុស្សពេញវ័យ។ វាបង្ហាញឲ្យពួកគេដឹងពីចំណុចខ្លាំង និងចំណុចខ្សោយ ដែលជួយឲ្យ សាមីខ្លួន ជាពិសេសឪពុកម្ដាយ លោកគ្រូអ្នកគ្រូ ដឹងពីបុគ្គលិកលក្ខណៈ របស់បុគ្គលម្នាក់ នឹងជួយពង្រឹងភាពខ្លាំង និងភាពខ្សោយ របស់បុគ្គលក្នុងការសិក្សា ឬការងារជាដើម។ ផ្អែកលើការស្រាវជ្រាវលោក​វេជ្ជបណ្ឌិត កាយវិភាគវិទ្យា John Evangelist Purkinje បានរកឃើញថាស្នាមក្រយៅ និងខួរក្បាលរបស់មនុស្សមានភាពជាប់ទាក់ទងគ្នា តាំងពីនៅក្នុងគភ៌ម្ដាយ។ ក្រយៅដៃ និងក្រយៅជើង ចាប់ផ្ដើមអភិវឌ្ឍឡើងពីកោសិកា ប្រភេទតែមួយ ជាមួយនិង កោសិកាខួរក្បាល តាំងពីសប្ដាហ៍ទី១៣ រហូតដល់សប្ដាហ៍ទី២៤ ទើបពេញលេញ។

ក្រយៅមនុស្សមិនមានភាពដូចគ្នាទេ ជាហេតុនាំឲ្យ មនុស្សអាចកំណត់អត្តសញ្ញាណរបស់បុគ្គលម្នាក់ៗបាន៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]