ភ្នំពេញៈ អតីត​សិល្បការិនី​ លោកស្រី ម៉ៅ សុចំណាន ហៅ ស្រី​តូច ចំណាន និងលោកឧកញ៉ា ​គិត​ ម៉េង បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួន ចំនួនមួយពាន់ដុល្លារដល់ លោក ស៊ូ សាវ៉ាង ហៅតា ហ្វុយហ៊្សូ ដែលជា​តារា​កំប្លែងជើងចាស់ ​ធ្លា​ក់ខ្លួន​ឈឺ ​កំពុង​ស​ម្រាក​ព្យាបាល​នៅ​មន្ទីពេ​ទ្យ ដោ​​សារតែជីវ​ភា​ពគ្រួសារ ​មាន​​​ការ​លំ​​បាក​​ជាខ្លាំង​ ​។

បើតាមលោកតាហ្វុយហ៊្សូ បានឲ្យដឹងថា "ខ្ញុំបាទសូមថ្លែងអំណរគុណ ដល់ឯកឧត្តមអ្នកឧកញ៉ា ​ គិត​ ម៉េង​ នឹង​ លោកជំទាវម៉ៅ​ ចំណាន​ ដែលបានឧបត្ថម្ភថវិកា $1000​ មកជួយឧបត្ថម្ភដល់ខ្ញុំបាទ​នារសៀលនេះ ។​ ខ្ញុំសូមលើកដៃប្រណំ បួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តសិទ្ធនៅក្នុងលោក ទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា ជាពិសេសទេវតាឆ្នាំថ្មី ឆ្នាំរកា​ នព្វស័ក ពុទ្ធសករាជ ២៥៦១ គ.ស២០១៧​ សូមទ្រង់ប្រោសព្រំ ប្រទានសព្វសាធុកាពរ បវរសួស្តី សិរីមង្គល វិបុលសុខមហាប្រសើរ ថ្វាយ និងជូនដល់អ្នកឧកញ៉ា​ នឹងលោកជំទាវ​ ព្រមទាំងក្រុមគ្រួសារ ឲ្យទទួលបាននូវពុទ្ធិពរ ទាំងបួនស្ងួនបវរពិត៖ មួយ គឺអាយុនៃជីវិត សូមមានកំរិតរយវស្សា ពីរ គឺវណ្ណៈសូមមានសំរស់ សោភ័ណ្ឌល្អស្រស់ដ៏ថ្លៃថ្លា​ បី គឺសុខៈអង្គអាត្មា ទាំងក្រុមគ្រួសារសុខសួស្តី បួន គឺព​លៈកំ​លាំង​ធន់ សទ្ធាចិត្តបុណ្យទន់លោកិយ៍ សូមទាន់ព្រះសិអារ្យមេត្រី រុងរឿងរស្មីសាយពណ្ណរាយ… សូមគោរពជូនពរពីខ្ញុំបាទ​ ស៊ូ​ សាវ៉ាង​ ដោយក្តីគោរពរាប់អាន​"។

ជាចុងក្រោយលោកតាហ្វុយហ៊្សូ និងក្រុមគ្រួសារ បានធ្វើការ​អំពាវនាវ សុំ​​សប្បុរសជ​នឲ្យជួ​យ ព្រោះលោកតាជួបការខ្វះខាតជាខ្លាំង និងត្រូវសម្រាកព្យាបាលបន្ត នៅមន្ទីពេទ្យបន្ថែមជាទៀត ៕

អតីត​សិល្បការិនី​ លោកស្រី ម៉ៅ សុចំណាន ហៅ ស្រី​តូច ចំណាន និងលោកឧកញ៉ា ​គិត​ ម៉េង បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួន ចំនួនមួយពាន់ដុល្លារដល់ លោក ស៊ូ សាវ៉ាង ហៅតា ហ្វុយហ៊្សូ ដែលជា​តារា​កំប្លែងជើងចាស់ ​ធ្លា​ក់ខ្លួន​ឈឺ ​កំពុង​ស​ម្រាក​ព្យាបាល​នៅ​មន្ទីពេ​ទ្យ

ប្រភព៖ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]