ថៃ៖ តារាសម្តែងប្រុស កំពុងតែមានប្រជាប្រិយភាពខ្លាំង នៅក្នុងវិស័យសិល្បៈ លោក Mark Prin បានធ្វើឲ្យអ្នកគាំទ្រ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលបានឃើញលោក ឡើងជិះម៉ូតូឌុប។

យោងតាមទំព័រហ្វេសប៊ុកមួយ បានបង្ហាញនូវរូបថត និងវីដេអូ របស់លោក Mark Prin បានឡើងជិះម៉ូតូឌុប យ៉ាងឡូយ ដោយមិនខ្វល់ថា ខ្លួនជាតារាល្បីនោះទេ។

ការឡើងជិះម៉ូតូឌុប នៅពេលនោះ គឺដោយសារ កកស្ទះចរាចរណ៍ខ្លាំងពេក ទើបតារាប្រុសរូបនេះ ខ្លាចខកម៉ោង ក្នុងការចូលរួមកម្មវិធី។

ទោះបីលោក បានស្លៀកនូវសម្លៀកបំពាក់ ស្រស់សង្ហា ឡើងជិះលើម៉ូតូឌុបក៏ដោយ ក៏លោក មិនខ្វល់ ឬខ្លាចបាក់មុខអ្វីនោះដែរ សំខាន់ឲ្យតែមកដល់ទាន់ម៉ោងកម្មវិធី។

ក្នុងនោះ ពេលអ្នកគាំទ្រ បានឃើញMark Prin តាមដងផ្លូវ ពួកគេ ក៏បានស្រែក និង លួចថតរូបលោក យ៉ាងព្រោងព្រាត ព្រោះមិននឹកស្មានថា តារាល្បី ហ៊ានឡើងជិះម៉ូតូឌុប បែបនេះសោះ៕

Mark Prin ឡើងជិះម៉ូតូឌុប ដើម្បីទៅដល់កម្មវិធីឲ្យទាន់
Mark Prin ឡើងជិះម៉ូតូឌុប ដើម្បីទៅដល់កម្មវិធីឲ្យទាន់
Mark Prin ឡើងជិះម៉ូតូឌុប ដើម្បីទៅដល់កម្មវិធីឲ្យទាន់ ឡើងជិះម៉ូតូឌុប ទាំងធ្វើការគួរសម ជាមួយអ្នកគាំទ្រទៀត
សកម្មភាព Mark Prin ឡើងជិះម៉ូតូឌុប ដើម្បីទៅដល់កម្មវិធីឲ្យទាន់ ត្រូវអ្នកគាំទ្រ លួចថត ពេលឡើងជិះម៉ូតូឌុប

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]