ភ្នំពេញ៖ កំពូល​តារា​ចម្រៀង​សាង ភាពល្បីលើទ្រនំ​ហង្សមាសកញ្ញា ឱក សុគន្ធកញ្ញា បង្ហើបថា សព្វថ្ងៃ​​ស្រឡាញ់​ការងារ​រកស៊ី​យ៉ាងខ្លាំង ហើយ​ចង់​មាន​មុខ​ជំនួញ ​សម្រាប់​ខ្លួនឯង តែ​ពេលវេលា និង​ឱកាស​ហាក់​មិន​ផ្តល់​ឲ្យសោះ គឺដោយសារ​រវល់​ការងារ​សិល្បៈ​ច្រើន និងមិនមាន​ពេល​សិក្សា ​លើ​ការធ្វើ​ជំនួញទាំងនេះ ។

កញ្ញា ឱក សុគន្ធ កញ្ញា បាន​បង្ហាញ​ពីចេតនាចង់ បើក​មុខ​ជំនួញ​ថ្មី​ដូចលោក លាន អាហ្រ្វីល គីនីន ដែល​បង្ហាញ​ពីឈ្មោះ​ក្រណាត់​ខោអាវ​កីឡា ដោយ​​បាន​ប្រាប់​ថា "សព្វថ្ងៃ​ខ្ញុំ​ស្រឡាញ់​ការងារ​រកស៊ី​យ៉ាងខ្លាំង ហើយ​ចង់​មាន​មុខ​ជំនួញ​ សម្រាប់​ខ្លួនឯង តែ​ពេលវេលា និង​ឱកាស​ហាក់​មិន​ផ្តល់​ឲ្យសោះ ។ ហេតុផល​ឱកាស​មិន ផ្តល់​ឲ្យនោះ មាន​តែមួយ​គឺខ្ញុំ​រវល់​ ការងារ​សិល្បៈ​ច្រើន ដែល​មិនមាន​ពេល ​សិក្សា​លើ​ការធ្វើ​ជំនួញ ។ ខ្ញុំពិត​ជា​ចូលចិត្ត​ខោអាវ​កីឡា ហើយ​ក៏ចង់​ចាយ​ទុន​បើក​ហាង​នាំ ម៉ាក​ខោអាវ​កីឡា​មាន​ឈ្មោះ​ល្បីៗ​ពីក្រៅ​ដែរ ។ តែខ្ញុំ​គិតថា​ពេលនេះ​បាន​ត្រឹម​ជាគម្រោង​សិន តែថ្ងៃ​ណាមួយ​ខ្ញុំនឹង​ឆ្លៀត​ ឱកាស​បើក​មុខ​ជំនួញ​នេះ ព្រោះថា​វាក៏​ជាការ​បង្កើន ​ចំណូល​គ្រួសារ​ នៅ​ថ្ងៃ​ក្រោយ​ដែរ" ។

ជាមួយគ្នា​នោះ កញ្ញា ឱក សុគន្ធ​កញ្ញា បញ្ជាក់ពីអារម្មណ៍ស្រឡាញ់ ​ជំនួញ​ទាក់ទិន​នឹង​វិស័យ​កីឡា រួចបន្ថែម​ថា "ខ្ញុំពិត​ជាចង់​ចាយ​ទុន​មួយ​ចំនួន បើកមុខ​ជំនួញ​ដែល​ខ្ញុំ​ស្រលាញ់ តែ​គ្រប់យ៉ាង​បាន​ត្រឹម​គិតសិន ព្រោះ​មិនទាន់​មាន​ឱកាស" ។

សូមជម្រាប​ថា កញ្ញា ឱក​សុគន្ធ កញ្ញា ត្រូវ​បាន​អ្នកគាំទ្រ​ដាក់​ងារ កំពូល​តារា​ចម្រៀង ប្រចាំ​ផលិតកម្ម​ហង្សមាស។ ជាមួយ​នឹងភាព​មមាញឹក​ជា​តារា​ចម្រៀង​កម្រិត​កំពូល ក៏ត្រូវ​បានគេ​ដឹងថា នាង​ក៏​រក​ចំណូល​បាន​យ៉ាង​ច្រើន​ ផងដែរ​ពីអាជីព​ចម្រៀង​នេះ ។ តែទោះ​បីជា​យ៉ាងណា កញ្ញា មិនបាន​បង្ហាញ​នោះ​ឡើយ​ថា កម្រិត​ចំណូល​នាង​ប្រចាំថ្ងៃ​ កម្រិត​ខ្ពស់​ប៉ុនណា​ដែរ ដោយ​នាង​ប្រាប់ថា ​វាជា​រឿង​សម្ងាត់​របស់​ខ្លួន ។

គួររំលឹកថា តារាចម្រៀងស្រីលំដាប់លើប្រចាំផលិតកម្ម រស្មីហង្សមាស កញ្ញា ឱក សុគន្ធកញ្ញា កន្លងមកបានអួតប្រាប់ប្រិយមិត្តថា បើកយុទ្ធនាការសម្រកជាតិ ខ្លាញ់ក្នុងខ្លួនចំនួន ៥គីឡូ ចេញពីខ្លួន ជាមួយនឹងរូបថត មួយសន្លឹកដ៏ស្រស់ស្អាត ពេលស្លៀកឈុតនេះ ពិតជាស៊ិចស៊ី មិនធម្មតានោះឡើយ ៕

កំពូល​តារា​ចម្រៀង​សាង ភាពល្បីលើទ្រនំ​ហង្សមាសកញ្ញា ឱក សុគន្ធកញ្ញា បង្ហើបថា សព្វថ្ងៃ​​ស្រឡាញ់​ការងារ​រកស៊ី​យ៉ាងខ្លាំង ហើយ​ចង់​មាន​មុខ​ជំនួញ ​សម្រាប់​ខ្លួនឯង តែ​ពេលវេលា និង​ឱកាស​ហាក់​មិន​ផ្តល់​ឲ្យសោះ

ប្រភព៖ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា