អាមេរិក៖ បេក្ខនារីកម្មវិធីប្រលងសមត្ថភាពចម្រុះ America’s Got Talent ម្នាក់ឈ្មោះថា Kechi Okwuchi បានធ្វើឲ្យទស្សនិកជន  និងគណកម្មការមានអារម្មណ៍ក្តុកក្តួល និងរន្ធត់ចិត្តយ៉ាងខ្លាំង នៅពេលដែលបានដឹងអំពីហេតុការណ៍ដ៏អាក្រក់ដែលបានកើតឡើងលើបេក្ខនារីរូបនេះ និងភ្ញាក់ផ្អើលចំពោះទឹកដមសំនៀងដ៏ពិរោះនឹកស្មានមិនដល់របស់នាង។

ជើងហោះហើរលេខ ១១៤៥ របស់ក្រុមហ៊ុនអាកាសចរណ៍ Sosoliso Airlines បានដឹកអ្នកដំណើរចំនួន ១០៩នាក់ ពីព្រលានយន្តហោះ Nnamdi Azikiwe រដ្ឋធានី Abuja ទៅធ្លាក់ និងផ្ទុះនៅព្រលានយន្តហោះអន្តរជាតិ Port Harcourt នាប្រទេសនីហ្សេរីយ៉ា កាលពីថ្ងៃទី ១០ ធ្នូ ឆ្នាំ ២០០៥ ។ ជនរងគ្រោះ ៧នាក់ ត្រូវបានជួយសង្គ្រោះចេញពីអណ្តាតភ្លើងដែលកំពុងឆាបឆេះយន្តហោះ ប៉ុន្តែមានជនរងគ្រោះតែ២រូបប៉ុណ្ណោះដែលនៅរស់។

បេក្ខនារី Okwuchi បានប្រាប់ទៅកាន់គណកម្មការថា “កាលពីខ្ញុំអាយុ១៦ឆ្នាំ ខ្ញុំបានជួបឧប្បត្តិហេតុធ្លាក់យន្តហោះនៅប្រទេសនីហ្សេរីយ៉ា។ វាបានសម្លាប់ជីវិតមនុស្សអស់ ១០៧នាក់ ក្នុងចំនោមអ្នកដំណើរសរុបចំនួន ១០៩នាក់ ហើយខ្ញុំជាជនរងគ្រោះមួយរូបដែលមានជិវិតរស់នៅក្នុងចំណោមអ្នកដែលនៅរស់ពីរនាក់” ។

បន្ទាប់ពីបានដឹងបទពិសោធន៍ដ៏ឈឺផ្សានេះរួចមក តន្ត្រីបានក្លាយជាឧបករណ៍ដ៏សំខាន់ដែលតែងតែនៅកំដ Okwuchi នៅពេលដែលនាងស្នាក់នៅក្នុងមន្ទីរពេទ្យជាមួយបង់រុំរបួសតាំងពីក្បាល ដល់ចុងជើង កម្រើកមិនបាន។

គណកម្មការ លោក Simon Cowell បានសួរសំនួរទៅកាន់ Okwuchi ថា តើនាងអាចប្រឈមមុខ និងតស៊ូជាមួយឧបសគ្គនេះ បានដោយរបៀបណា? នាងបានឆ្លើយតបវិញថា “ដេកនៅលើគ្រែពេទ្យ ជាមួយបងរុំរបួស តាំងពីក្បាលដល់ចុងជើង ហើយមិនអាចសូម្បីតែកំរើក ឬធ្វើអ្វីផ្សេងបាន។ តន្ត្រីបានជួយបន្លប់ខ្ញុំឲ្យបំភ្លេចនូវភាពឈឺចាប់ ហេតុនេះហើយ តន្ត្រី ពិតជាមានន័យណាស់ សម្រាប់ខ្ញុំ”។

បន្ទាប់ពីបានបង្ហើរសំនៀងរួចមក នាងបានធ្វើឲ្យទស្សនិកជនទាំងអស់ រួមទាំងគណកម្មការ លោក Howie និងលោក Simon ទ្រាំមិនងើបឈរទះដៃ មិនបាន៕

ចង់ដឹងថា នារីរងគ្រោះពីការធ្លាក់យន្តហោះ មានទឹកដមសំនៀងពិរោះយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖

បេក្ខនារីកម្មវិធីប្រលងសមត្ថភាពចម្រុះ America’s Got Talent មួយរូបឈ្មោះថា Kechi Okwuchi
“កាលពីខ្ញុំអាយុ១៦ឆ្នាំ ខ្ញុំបានជួបឧប្បត្តិហេតុធ្លាក់យន្តហោះនៅប្រទេសនីហ្សេរីយ៉ា”
វាបានសម្លាប់ជីវិតមនុស្សអស់ ១០៧នាក់ ក្នុងចំនោមអ្នកដំណើរចំនួន ១០៩នាក់ ហើយខ្ញុំជាជនរងគ្រោះមួយរូបដែលមានជិវិតរស់នៅ
តន្ត្រីបានជួយបន្លប់ខ្ញុំឲ្យបំភ្លេចនូវភាពឈឺចាប់ ហេតុនេះហើយ តន្ត្រី ពិតជាមានន័យណាស់ សម្រាប់ខ្ញុំ

ប្រភព៖ បរទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]