ស្វីស៖ រយៈពេល៣ថ្ងៃមកហើយ ដែលដៃគូសម្តែងប្រុសស្រីល្បីឈ្មោះប្រចាំប្រទេសថៃ ស្រីស្រស់កូនកាត់ Yaya Urassaya និងកម្លោះសង្ហា Nadech Kugimiya បានកំពុងតែស្ថិតនៅ ប្រទេស ស្វីស ដើម្បីថតខ្សែភាពយន្ត “Likit Ruk The Crown Princess” ដែលដឹកនាំដោយ តារាសម្តែងស្រីជើងចាស់ នាង Ann Thongprasom

Nadech&Yaya និង តារាស្រីជើងចាស់នាង Ann Thongprasom

បើយោងតាមរូបថតជាច្រើន ដែលបានបង្ហោះនៅលើបណ្តាញទំនាក់ទំនងសង្គម ក្នុងនោះយើងឃើញ កញ្ញា Yaya និងលោក Nadech ទទួលបានការកោតសរសើរ និងចាប់អារម្មណ៍យ៉ាងច្រើន ពីសំណាក់អ្នកគាំទ្រ ជាមួយនឹងការតុបតែងខ្លួនយ៉ាងស្រស់សោភា និងលោកអង្គរក្សរូបសង្ហា ព្រមជាមួយនឹងទេសភាពយ៉ាងស្រស់ត្រកាល នៃប្រទេសស្វីសទៀតនោះ ទើបមើលទៅពិតជាសាកសមខ្លាំងមែនទែន។

អ្វីដែលពិសេសនោះ ក្រុមការងារថតទាំងអស់ ក៏បានបង្កនូវបរិយាកាសសប្បាយៗជាមួយគ្នាជាច្រើន និងជួយមើលថែគ្នាទៅវិញទៅមក។ ងាកមកមើល សកម្មភាពរបស់អ្នកទាំងពីរ វិញ ក៏ផ្អែមល្ហែមមិនធម្មតាដែរ ដែលធ្វើឲ្យអ្នកគាំទ្រ ពេញចិត្តយ៉ាងខ្លាំង៕

តោះមើលរូបភាពទាំងអស់គ្នា៖

សកម្មភាពកំពុងថត«Likit Ruk The Crown Princess» នៅស្វីស
សកម្មភាពកំពុងថត«Likit Ruk The Crown Princess» នៅស្វីស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]