អ្នកដឹងទេថា សូម្បីសំបកចេក ក៏មានផ្ទុកសារធាតុចិញ្ចឹមជាច្រើន ដូចជាវីតាមីន A វីតាមីន B វីតាមីន C វីតាមីន E ដែលសុទ្ធតែល្អសម្រាប់សុខភាពស្បែក។ ជាតិស័ង្កសី ជាតិដែក និងប៉ូតាស្យូមមានក្នុងសំបកចេក ក៏អាចជួយដល់បញ្ហាមុន ប្រយុទ្ធប្រឆាំងនឹងបាក់តេរី ជួយផ្តល់សំណើមដល់ស្បែក ជាពិសេសគឺជួយព្យាបាលស្នាមមុន និងស្នាមអុជខ្មៅបានថែមទៀតផង។

ចង់ដឹងថា ងាយស្រួលអនុវត្ត និងមានប្រសិទ្ធភាពកម្រិតណានោះ សូមប្រិយមិត្តតាមដានទាំងអស់គ្នា ដូចខាងក្រោមនេះ ៖ 

សំបកចេកអាចជួយព្យាបាលស្នាមមុន និងស្នាមអុជខ្មៅបានថែមទៀតផង

# របៀបអនុវត្ត

• សម្រាប់រូបមន្តព្យាបាលស្លាកស្នាមមុន និងអុជខ្មៅនេះគួរអនុវត្តនៅមុនពេលចូលគេង ហើយអ្វីដែលអ្នកត្រូវការគឺ ត្រឹមតែសំបកចេកប៉ុណ្ណោះ

• អ្នកអាចកាត់សំបកចេកនោះ ជាចំណែករាងតូចបន្តិច ដើម្បីងាយស្រួលក្នុងការប្រើប្រាស់

• បន្ទាប់មកយក សំបកចេកទាំងនោះមកត្រដុសឲ្យសព្វពាសពេញផ្ទៃមុខ

• ២ ទៅ ៣ នាទីក្រោយមក អ្នកនឹងសង្កេតឃើញថា ជ័រសំបកចេកនោះប្រែជាមានពណ៌ខ្មៅ

• បន្ទាប់មកទៀត យកសំបកចេកប៉ុន្មានចំណិតទៀតមក ត្រដុសលើស្បែកមួយសាទៀត រយៈពេល ១០ នាទី

• ទុកចោលបែបនេះរយៈពេលមួយយប់ ដើម្បីឲ្យស្បែកមុខរបស់អ្នកទទួលបានអត្ថប្រយោជន៍ពីសំបកចេកបានយ៉ាងមានប្រសិទ្ធភាព និងកុំភ្លេចលាងសម្អាតចេញ នៅពេលព្រឹកផង

• អ្នកអាចធ្វើការអនុវត្តជារៀងរាល់យប់ រហូតទាល់តែអ្នកពេញចិត្តនឹងលទ្ធផលដែលទទួលបាន។ 

អ្នកអាចធ្វើការអនុវត្តជារៀងរាល់យប់ រហូតទាល់តែអ្នកពេញចិត្តនឹងលទ្ធផលដែលទទួលបាន

# គួរចងចាំ

អ្នកត្រូវជ្រើសរើសសំបកចេក ដែលទុំ មានពណ៌លឿង ឬពណ៌លឿងស្រគាំ និងត្រូវជាចេកដែលមិនប្រើប្រាស់ថ្នាំសត្វល្អិត ឬមានជាតិគីមីនោះទេ៕ 

អ្នកត្រូវជ្រើសរើសសំបកចេក ដែលទុំ មានពណ៌លឿង ឬពណ៌លឿងស្រគាំ និងត្រូវជាចេកដែលមិនប្រើប្រាស់ថ្នាំសត្វល្អិត ឬមានជាតិគីមីនោះទេ

ប្រភព៖ The Indian Spot

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]