កំពង់ធំៈ មនុស្សម្នាក់ស្លាប់ និងរបួសធ្ងន់ម្នាក់ រីឯម្នាក់ទៀត រួចខ្លួន បន្ទាប់ពីជូបគ្រោះថ្នាក់ចរាចរ រវាងរថយន្ត ហ៊ីយ៉ាន់ដាយ និងរថយន្តអ៊ីស៊ុយហ្សុយ ស្ថិតនៅភូមិវាលល្ពាក់ ឃុំសាលាវិស័យ ស្រុកប្រាសាទបល័ង្ក នៅម៉ោង១ និង៤៥ នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី៤ ខែមីនា ឆ្នាំ២០១២ ។

សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា អ្នករួមដំណើរក្នុងរថយន្តអ៊ីស៊ុយហ្សុយ ពីរនាក់ រួមមាន លោក ប៊ូ ចាន់ថា អាយុ២៥ ឆ្នាំ បានស្លាប់ ឯលោក លោក សំ ថេន អាយុ៣០ឆ្នាំ រងរបួសធ្ងន់ ចំណែកឯអ្នកបើកបររថយន្ត ពុំមានរងរបួសនោះទេ ។

សាក្សីបានឲ្យដឹងទៀតថា រថយន្តទំាងពីរ បើកបរផ្ទុយទិសគ្នា ភ្លាមនោះរថយន្តអ៊ីស៊ុយហ្សុយ បើកចៀសគ្នា ទៅរួចក៏បុកនិង ផាលគ្រឿងចក្រ ចំពីក្រោយ។

សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងទៀតថា រថយន្តហ៊ីយ៉ាន់ដាយ ដឹកគ្រឿងចក្រ ពាក់ស្លាកលេខ 3B-0096 បើកបរដោយលោក សំ ទូច អាយុ៥៣ ឆ្នាំ រស់នៅ ភូមិបាក់ស្នា ឃុំបាក់ស្នា ស្រុកបារាណ៍។ ចំណែកលោក ហ៊ូ បាន អាយុ៣៤ ឆ្នាំ ជាអ្នកបើកបរ រថយន្ត អ៊ីស៊ុយហ្សុយ ពណ៌ទឹកប្រាក់ រស់នៅភូមិ រវាងជើង ឃុំរបៀន ស្រុងរវាង ខេត្តព្រះវិហារ ៕

ដោយៈ ប៉ាត ពណ្ណារាយ

ផ្តល់សិទ្ធដោយ ដើមអម្ពិល

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]