វាជារឿងពិតដែលត្រង់កែងដៃ និងក្បាលជង្គង់ច្រើនតែឡើងខ្មៅ និងក្រិន ដែលធ្វើឲ្យសម្រស់មានការធ្លាក់ចុះមួយកម្រិត ជាពិសេសស្រីៗយើងតែម្តង។  តែកុំបារម្ភអី ថ្ងៃនេះយើងនឹងលើកឡើងនូវវិធីកម្ចាត់ស្នាមខ្មៅនៅកែងដៃ និងក្បាលជង្គង់បាន ដោយគ្រាន់តែប្រើប្រេងដូង។

នេះក៏ដោយសារតែ ប្រេងដូងមានផ្ទុកវីតាមីន E ដែលប្រសិទ្ធភាពអាចជួយសម្រាលភាពក្រិន និងខ្មៅ ព្រមទាំងផ្តល់សំណើមដល់បរិវេណស្បែកថែមទៀតផង។

ចង់ដឹងថា វាមានភាពងាយស្រួលយ៉ាងណានោះ សូមតាមដានទាំងអស់គ្នា ដូចខាងក្រោមនេះ ៖ 

អ្នកអាចអនុវត្ត ២ ទៅ ៣ ដងក្នុងមួយសប្តាហ៍ រហូតទទួលបានលទ្ធផលជាទីគាប់ចិត្ត

# វិធីទីមួយ

អ្នកគ្រាន់តែយកប្រេងដូង ចំនួនមួយស្លាបព្រាបាយ លាយជាមួយនឹងទឹកក្រូចឆ្មារកន្លះស្លាបព្រាបាយ កូរឲ្យសព្វ រួចយកវាទៅលាបត្រដុស នឹងកែងដៃ ព្រមទាំងក្បាលជង្គង់ ទុកចោលរយៈពេល ៣០ នាទី សឹមលាងសម្អាតចេញ ជាការស្រេច។

# វិធីទីពីង

អ្នកអាចលាយប្រេងដូង ជាមួយទឹកក្រូចឆ្មារ និងម្សៅ Baking soda ក្នុងបរិមាណស្មើគ្នា កូរឲ្យចេញជាសភាពខាប់ៗ។ បន្ទាប់មកយលវា ទៅត្រដុសខាត់ត្រង់បរិវេណកែងដៃ និងក្បាលជង្គង់ រយៈពេល ៣០ នាទីដូចគ្នា។

គួរបញ្ជាក់ផងដែរថា អ្នកអាចអនុវត្ត ២ ទៅ ៣ ដងក្នុងមួយសប្តាហ៍ រហូតទទួលបានលទ្ធផលជាទីគាប់ចិត្ត។ សាកល្បងមើលចុះ អ្នកនឹងសង្កេតឃើញថា មានភាពខុសប្លែកតាំងតែពីអនុវត្តលើកដំបូងជាមិនខាន៕ 

ប្រេងដូងមានផ្ទុកវីតាមីន E ដែលប្រសិទ្ធភាពអាចជួយសម្រាលភាពក្រិន និងខ្មៅ ព្រមទាំងផ្តល់សំណើមដល់បរិវេណស្បែកថែមទៀតផង

ប្រភព៖ The Indian Spot

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]