ថៃ៖ មានរឿងរ៉ាវកើតឡើងឥតឈប់ឈរ សម្រាប់តារាស្រីនាង Pat Napapa អ្នកម្តាយសម័យថ្មី។ ដោយថ្មីៗនេះ មានគណនីហ្វេសប៊ុកក្លែងក្លាយមួយ បានបង្ហោះថាតារាស្រី Pat Napapa ត្រូវបានទូរទស្សន៍ថៃប៉ុស្តិ៍លេខ៣ បញ្ឈប់ពីការងារ ព្រោះតែនាង និងស្វាមីមានរឿងក្តីគ្រឿងញៀនជាប់ខ្លួន មួយរយៈពេលកន្លងមកនេះ។

ប៉ុន្តែអ្នកគ្រប់គ្រង របស់ប៉ុស្តិ៍លេខ៣ ក៏បានចេញមកស្រាយបំភ្លឺថា ដំណឹងដែលបានផ្សព្វផ្សាយចេញទៅថា មានការបញ្ឈប់តារាស្រី Pat Napapa ចេញពីការងារនោះ គឺជារឿងមិនពិតទេ ព្រោះខាងទូរទស្សន៍ មិនបានធ្វើការថ្លែងព័ត៌មានអ្វីទាំងអស់ទាក់ទងទៅនឹងតារាស្រីរូបនេះ។ 

ដូច្នេះក៏សូមស្នើឱ្យ អ្នកលេងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកទាំងអស់បញ្ឈប់ការចែករំលែករឿងនេះជាបន្ទាន់ ព្រោះវាបណ្តាលឱ្យមានការប៉ះពាល់ដល់កិត្តិយសទូរទស្សន៍ និងតារាស្រីនាង Pat Napapa ផងដែរ។

គួរឱ្យដឹងផងដែរថា បច្ចុប្បន្នតារាស្រី Pat Napapa កំពុងមានការងារជាពិធីការិនីនៅទូរទស្សន៍ប៉ុស្តិ៍លេខ៣ ក្នុងកម្មវិធីកម្សាន្តធំៗចំនួន២។ 

ប៉ុន្តែដោយសារតែទុកវេលា សម្រាប់ចិញ្ចឹមមើលថែកូនប្រុសជាទីស្រលាញ់ នាងទទួលធ្វើតែមួយកម្មវិធីប៉ុណ្ណោះ ដែលកំពុងតែមានដំណើរការជាធម្មតា៕  

រូបភាព៖ គណនីហ្វេសប៊ុកក្លែងក្លាយមួយបានបង្ហោះថាតារាស្រី Pat Napapa ត្រូវបានទូរទស្សន៍ថៃប៉ុស្តិ៍លេខ៣ បញ្ឈប់ពីការងារ
រូបភាព៖ តារាស្រីនាង Pat Napapa អ្នកម្តាយសម័យថ្មី
រូបភាព៖ តារាស្រីនាង Pat Napapa ក្នុងនាមជាពិធីការិនីដ៏ស្រស់ស្អាតមួយរូប
រូបភាព៖ តារាស្រីនាង Pat Napapa កំពុងមានការងារជាពិធីការិនីនៅទូរទស្សន៍ប៉ុស្តិ៍លេខ៣
រូបភាព៖ នាង Pat Napapa ជាពិធីការិនីនៅទូរទស្សន៍ប៉ុស្តិ៍លេខ៣
រូបភាព៖ នាង Pat Napapa និងកូនប្រុស
រូបភាព៖ ទោះមានរឿងមិនល្អកើតឡើងមិនឈប់ ក៏នាង Pat Napapa នៅតែញញឹម
រូបភាព៖ នាង Pat Napapa នាំកូនប្រុសដើរលេងកម្សាន្ត
រូបភាព៖ កូនប្រុស Pat Napapa ឈ្មោះ Racing

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]