អង្ករ  ឬបាយ គឺជាម្ហូបអាហារដ៏ចំបង សម្រាប់មនុស្សជុំវិញពិភពលោក  ជាពិសេស ប្រជាជនខ្មែរយើង និងអាស៊ីតែម្តង។   ប៉ុន្តែដោយសារមានអង្ករប្លាស្ទិច បន្លំលក់លើទីផ្សារសព្វថ្ងៃដែរ  ទើបធ្វើឲ្យអ្នកហូបមានការព្រួយបារម្ភ និងខ្លាចរអារផងដែរ។

ហេតុនេះយើងនឹងលើកយកតិចនិក ៤ចំណុច សម្រាប់ធ្វើតេស្ត ចង់ដឹងថា អង្ករនោះជាអង្ករពិត ឬអង្ករប្លាស្ទិច ដូចខាងក្រោម៖ 

ប្រសិនបើអង្ករនោះជាអង្ករពិត វានឹងលិចទៅបាតកែវ រីឯអង្ករប្លាស្ទិចនឹងអណ្តែត

១. ធ្វើតេស្តដោយទឹក ៖  អ្នកគ្រាន់តែយកអង្ករមួយស្លាបព្រាបាយ ចាក់ចូលក្នុងទឹកមួយកែវ។  ប្រសិនបើអង្ករនោះជាអង្ករពិត វានឹងលិចទៅបាតកែវ  រីឯអង្ករប្លាស្ទិចនឹងអណ្តែត។

២. ធ្វើតេស្តដោយភ្លើង ៖ ដោយអ្នកគ្រាន់តែយកអង្ករមួយក្តាប់មកដុត ដោយប្រើឈើគូស ឬដែកកេះក៏បាន។  អង្ករប្លាស្ទិចនឹងឆេះភ្លាម ព្រមទាំងបន្សាយក្លិនឈួលប្លាស្ទិចទៀតផង។

៣. ធ្វើតេស្តផ្សិត ៖  គ្រាន់តែសាកល្បងដាំបាយ រួចច្រកទុកក្នុងដបទឹកមួយ  រយៈពេលពី ២ ទៅ ៣ ថ្ងៃ។ ប្រសិនបើបាយដែលដាំរួចនោះ មិនឡើងផ្សិតទេនោះ វាប្រាកដជាអង្ករប្លាស្ទិច មិនមែនជាអង្ករពិតនោះទេ។

៤. ធ្វើតេស្តនៅពេលដាំ ៖ អង្ករក្លែងក្លាយ ក៏អាចមើលដឹងបានដែរ នៅពេលកំពុងតែដាំ (ដាំបាយ) ដោយបាយអង្ករប្លាស្ទិច នឹងមានឡើងពពុះខាប់យ៉ាងក្រាស់ជាប់ឆ្នាំង នៅពេលកំពុងដាំពុះនោះតែម្តង៕ 

ទាំងនេះជាតិចនិកធ្វើតេស្ត ៤ ចំណុច ដែលអាចជួយឲ្យអ្នកដឹងថា អង្ករនោះជាអង្ករពិត ឬអង្ករប្លាស្ទិចបាន

ប្រភព៖ Interesting Facts

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]