ភ្នំពេញ៖ រឿង Wonder Woman ត្រូវបានសម្តែងដោយតួស្រីវ័យ 32 ឆ្នាំ Gal Gadot ។ ទោះបីជា Wonder Woman មានកេរ្តិ៍ឈ្មោះល្បីល្បាញទាំងក្នុងពិភពសៀវភៅរឿងត្លុក និងក្នុងវប្បធម៌ពេញនិយមទូទៅច្រើនជាង 70 ឆ្នាំមកហើយក៏ពិតមែន ក៏ការចេញមុខរបស់តួអង្គនេះ យើងឃើញមានត្រឹមក្នុងរឿងភាគសម្រាប់ទូរទស្សន៍កាលពីឆ្នាំ 1975-1979 ក៏ដូចជារឿងភាគគំនូរជីវចល សម្រាប់ទូរទស្សន៍ និងភាពយន្តគំនូរជីវចលមួយចំនួនប៉ុណ្ណោះ។ ដូចនេះ ភាពយន្តខ្នាតធំ "Wonder Woman" ដែលកំពុងមានចាក់បញ្ចាំង បានក្លាយជាភាពយន្ត ដើរតួដោយមនុស្សដំបូងបំផុតក្នុងប្រវត្តិសាស្ត្រ ដែលមានវីរនារីដ៏ល្បីឈ្មោះ និងអស្ចារ្យបំផុត។ ខណៈពេលដែលក្រុមការងារទីផ្សារបស់ Warner Bros មានភាពឆ្លាតវៃក្នុងការផ្សព្ធផ្សាយយ៉ាងខ្លាំងទៅលើ Gal Gadot ដែលជាតួឯកក្នុង "Wonder Woman"នោះ យើងមិនគួរភ្លេចពីតារាសម្តែងរងដ៏សំខាន់មួយរូបទៀតឡើយគឺ Chris Pine។

លើសពីនេះទៅទៀតជាមួយ "Wonder Woman" វាគួរឱ្យចាប់អារម្មណ៍ក្នុងការឃើញ Jenkins ក្លាយជាអ្នកដឹកនាំរឿងស្រីដំបូងបំផុតដែលនឹងកាន់ដៃចង្កូតនៃ ភាពយន្តវីរនារីខ្នាតធំមួយ ដែលប្រើប្រាស់ថវិកាផលិតដ៏ច្រើនសន្ធឹកសន្ធាប់ ហើយមានតួឯកជាមនុស្សស្រីទៀតផង។

សម្រាប់ចក្រវាឡភាពយន្ត DCEU (DC Extended Universe) មួយ សម័យកាលនិងទីតាំងរបស់សាច់រឿងក្នុងអំឡុងសង្គ្រាមលោកលើកទីមួយ គឺជាការផ្លាស់ប្តូរដ៏ប្លែកភ្នែកខុសពីភាពយន្តផ្សេងៗ ដែលភាគច្រើនកើតឡើងក្នុងសម័យបច្ចុប្បន្នដូចដែលយើងបានឃើញជាមួយ "Batman v Superman: Dawn Of Justice" និង "Suicide Squad" ជាដើម។

សូមទស្សនា trailer ខាងក្រោម៖ 

ដើម្បីទទួលបានព័ត៌មានលំអិតពីភាពយន្តនេះ និង ព័ត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodiawww.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍៕​

រឿង Wonder Woman ត្រូវបានសម្តែងដោយតួស្រីវ័យ 32 ឆ្នាំ Gal Gadot
ក្រុមការងារទីផ្សារបស់ Warner Bros មានភាពឆ្លាតវៃក្នុងការផ្សព្ធផ្សាយយ៉ាងខ្លាំងទៅលើ Gal Gadot
Wonder Woman ទទួលបានការសរសើរពីសំណាក់ទស្សនិកជនយ៉ាងខ្លាំង
វាគួរឱ្យចាប់អារម្មណ៍ក្នុងការឃើញ Jenkins ក្លាយជាអ្នកដឹកនាំស្រីដំបូងបំផុតដែលនឹងកាន់ដៃចង្កូតនៃភាពយន្តវីរនារីខ្នាតធំមួយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]