កំពង់ចាមៈ នារីម្នាក់ត្រូវបានឃាតកវាយ និងរឹតក សម្លាប់នៅក្នុងបន្ទប់ទឹក នៃបន្ទប់លេខ៣១៨ សណ្ឋា គារភ្នំប្រុស ខេត្តកំពង់ចាម សពនារីរងគ្រោះត្រូវបាន គេដឹងនៅវេលាម៉ោង១២ ថ្ងៃត្រង់ទី៤ ខែមីនា ឆ្នាំ ២០១២ តាមរយៈអ្នកសំអាតបន្ទប់។

លោក ហង្ស វ៉ាន់ចន អធិការរងនគរបាលក្រុង កំពង់ចាម បានមានប្រសាសន៍ឲ្យមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលដឹងថា នារីរងគ្រោះមានឈ្មោះ ស្រី នាង អាយុ២១ ឆ្នាំ មានស្រុកកំណើតនៅភូមិព្រែកត្បូង ឃុំព្រែកត្បូង ស្រុកគៀនស្វាយ ខេត្តកណ្តាល ប៉ុន្តែបច្ចុប្បន្ននារីរងគ្រោះមករកស៊ីផ្លូវភេទនៅភូមិចុងថ្នល់ សង្កាត់បឹងកុក ក្រុងកំពង់ចាម។

លោកអធិការរងបានឲ្យដឹងទៀតថា ព័ត៌មានឃាតកម្មខាងលើសមត្ថកិច្ច បានដឹងនៅវេលាម៉ោង១២ថ្ងៃ ត្រង់ ថ្ងៃទី៤ នេះ ។ លោកបានបន្តទៀតថា តាមការត្រួតពិនិត្យសាកសពឃើញថា នារីរងគ្រោះត្រូវជន ដៃដល់ បានវាយនៅក្នុងបន្ទប់ដេករួច ទើបអូសចូលទៅក្នុងបន្ទប់ទឹករឹតកសម្លាប់ជាក្រោយ ហើយអ្នក ទាំងពីរនោះ អាចមិនទាន់បានរួមរក្សជាមួយគ្នាទេ ព្រោះឃើញស្រោមអនាម័យនៅមិនទាន់មានប្រើ ប្រាស់ ហើយលើខ្លួនសាកសពមានស្នាមជាំជាច្រើនកន្លែង ជាពិសេសលើរង្វង់មុខរបស់នាងតែម្តង។

លោកអធិការរងបានបន្តទៀតថា សាកសពនារីរងគ្រោះក្រោយពេលត្រួតពិនិត្យ សមត្ថកិច្ចបានយកទៅ រក្សាទុកនៅវត្តបឹងកុករង់ចាំសាច់ញាតិមកទទួល ហើយបច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវរកមុខ ឃាតក ដើម្បីចាប់យកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕

ដោយៈនួន សត្យា

ផ្តល់សិទ្ធដោយ ដើមអម្ពិល

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]