បើសិនជាមនុស្សធម្មតាតាមចងគំនុំ ប្រហែលជាមិនសូវអី ព្រោះយើងអាចមើលឃើញ ហើយស្រួលរត់គេច។ ប៉ុន្តែបើព្រលឹងខ្មោចតាមធ្វើបាបវិញ ទើបពិបាក ព្រោះសូម្បីតែ កំពុងឆ្លុះកញ្ចក់ ក៏អាចបង្ហាញឲ្យឃើញស្រស់ៗដែរ។ នៅមានរឿងរ៉ាវ ជាពិសេសគឺ​ឈុត​ព្រឺឆ្អឹងខ្នង ជាច្រើនទៀតដែលមាននៅក្នុងរឿង “តុក្កតាបណ្តាសា”។

“តុក្កតាបណ្តាសា” និយាយពីមិត្តរួមថ្នាក់បីនាក់ នៅសាកលវិទ្យាល័យវិចិត្រសិល្បៈដ៏​ចំណាស់មួយ។ Hung ដែលជាគ្រូបង្រៀនផ្នែកតន្ត្រី មានរូបសង្ហា អាយុជាង40ឆ្នាំ បាន​មក​ទទួលបង្រៀន ហើយធ្វើជាគ្រូប្រចាំថ្នាក់របស់សិស្សទាំងបីនេះ។ ជាចៃដន្យ 15 ឆ្នាំ​មុន លោកគ្រូធ្លាប់ជាសិស្សម្នាក់ ដែលប្រឡងចេញពីសាលានេះដូចគ្នា។ ពេលចូលបង្រៀនថ្ងៃដំបូង គាត់ឃើញសិស្សស្រីម្នាក់ ក្នុងថ្នាក់ ហើយធ្វើឱ្យគាត់ភ្ញាក់​ព្រឺត និងមានអារម្មណ៍មិនល្អ ដោយសារនាងមើលទៅពិតជាដូចអតីតមិត្តស្រីរបស់​គាត់ ដែលបានស្លាប់ជាច្រើនឆ្នាំមុន។ មិត្តភក្តិទាំងបីបានឃើញ ពីឥរិយាបទចម្លែកៗ ហើយពួកគេគិតថា គាត់មានចិត្តភ្លើតភ្លើនលួចស្នេហ៍សិស្សស្រីក្រមុំរូបស្រស់ម្នាក់នេះ​ទៅ​វិញ ទាំងដែលគាត់មានប្រពន្ធដែលមានផ្ទៃពោះ និងមានជម្ងឺរវើរវាយជាប្រចាំនៅ​ផ្ទះ។ ប៉ុន្តែនៅមានអាថ៍កំបាំងរបស់គ្រូម្នាក់នេះ ដែលទាក់ទងនឹងតុក្កតាបណ្តាសាតែ​ម្តង។

“តុក្កតាបណ្តាសា” កំពុងចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តហើយ! ដើម្បីជ្រាបច្បាស់កុំភ្លេចទៅចូលរួមទស្សនាទាំងអស់គ្នា នៅគ្រប់រោងកុនដែលចាប់​បញ្ចាំងពីថ្ងៃនេះតទៅហើយ។ បម្រាបក្មេងអាយុក្រោម១៥ឆ្នាំហាមចូលទស្សនា!

សូមទស្សនា Trailer នៅខាងក្រោមនេះ៖

“តុក្កតាបណ្តាសា” កំពុងចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តហើយ!
“តុក្កតាបណ្តាសា” កំពុងចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តហើយ!
“តុក្កតាបណ្តាសា” កំពុងចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តហើយ!
“តុក្កតាបណ្តាសា” កំពុងចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តហើយ!

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodiawww.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍។

“តុក្កតាបណ្តាសា” កំពុងចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តហើយ!

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]