ភ្នំពេញ៖ ចាប់ពីថ្ងៃនេះតទៅ កូនៗ របស់ពិធីករដ៏ល្បីល្បាញ លោក អ៊ិត សេដ្ឋា នឹងត្រូវរៀនរស់ដោយខ្លួនឯង ដោយគ្មានអ្នកជួយទំនុកបម្រុង និងមើលថែពួកគេ តទៅទៀតទេ។

រូបថត២សន្លឹក ដែលតារាកំប្លែង លោក ពាក់ មី បានធ្វើការបង្ហោះ កាលពីយប់មិញ បានធ្វើឲ្យ បណ្តាអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក អាណិតខ្លោចចិត្ត ដែលឃើញកូនប្រុសរបស់ លោក អ៊ិត សេដ្ឋា គេងអោបរូបថតឪពុក នៅលើគ្រែ ជាមួយនឹងទឹកមុខក្រៀមក្រំ។

ក្នុងនោះដែរលោក ពាក់មី ក៏បានសរសេរសារ ខាងលើរូបថា «យប់យន់ស្ងាត់ឈឹងប្រឹងជូតទឹកភ្នែក ពុកអើយពុកបែកបែកទាំងអាល័យ តើអោយរូបកូនរស់សង្ឃឹមអ្វី បើរូបពុកថ្លៃទៅចោលកូនហើយ ។ ធ្លាក់ខ្លួនក្រខ្សត់ព្រោះតែជំងី ឳពុកទ្រាំឈឺមិនត្អូញត្អែរឡើយ ខំប្រឹងធ្វើការដល់ថ្ងៃចុងក្រោយ ព្រហ្មលិខិតអើយម្តេចដាច់មេត្តា។ រស់នឹងជីដូនបងប្អូនសុទ្ធស្រី ឯកូនសព្វថ្ងៃជើងក៏ពិកា ទឹកភ្នែកជោកខ្នើយមើលរូបថតប៉ា តើមានអ្នកណាយល់អារម្មណ៏នេះ៕

រូបថតកូនប្រុស អ៊ិត សេដ្ឋា
សាររបស់ តារាកំប្លែង លោក​ពាក់មី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អុិត សេដ្ឋា