ថៃ៖ តារាសម្តែងស្រីកំពុងល្បី ប្រចាំប្រទេសថៃ កញ្ញា Yaya Urassaya បច្ចុប្បន្ននេះ ចំពោះការងារសិល្បៈគឺនាងកំពុងតែមមាញឹកយ៉ាងខ្លាំង ស្ទើរតែគ្មានពេលសម្រាក មិនថាតែការថតស្ពតពាណិជ្ជកម្ម ចេញកម្មវិធីផ្សេងៗ ហើយអ្វីដែលពិសេសជាងនេះទៅទៀតនោះ គឺនាងកំពុងតែជាប់រវល់ខ្លាំង ជាមួយនឹងការថតខ្សែភាពយន្តចំនួនពីរ ក្នុងពេលតែមួយជាមួយនឹងកម្លោះសង្ហាលោក Nadech Kugimina ថែមទៀតផង។

ដោយមានដូចជារឿង« Leh lah Salub Rang» ដែលនឹងត្រៀមចាក់ផ្សាយនាពេលឆាប់ៗខាងមុខនេះ និងរឿង«Likit Ruk The Crown Princess» សម្រាប់ចាក់បញ្ចាំងនាដើមឆ្នាំ២០១៨ ខាងមុខនេះផងដែរ។

រឿង« Leh lah Salub Rang»
រឿង«Likit Ruk The crown princess»

លើសពីនេះទៅទៀតនោះ ដោយសារបច្ចុប្បន្ននេះកញ្ញា Yaya កំពុងតែទទួលបានសន្ទុះនៃការគាំទ្រខ្លាំងពីសំណាក់មហាជន ព្រមទាំងនាងមានទេពកោសល្យខ្ពស់ក្នុងការសម្តែងថែមទៀតនោះ ថ្មីៗនេះ នាងក៏ត្រូវបានលោក Pongpat Wachira bunjong ចង់ហៅនាងមកថតរឿងថ្មី។

ដូចជាប្រិយមិត្តបានស្គាល់រួចមកហើយ លោក Pongpat Wachirabunjong ជាតារាសម្តែង និងជាអ្នកដឹកនាំរឿងដ៏ពូកែម្នាក់ ដោយមហាជនរឹតតែទទួលស្គាល់នូវស្នាដៃរបស់លោក តាមរយៈខ្សែភាពយន្តល្បីរន្ទឺ ប្រចាំឆ្នាំ២០១៦ គឺរឿង «ព្រះម៉ែស្តេចនាគ»។

កាលពីលោក​ Pongpat Wachirabunjong ដឹកនាំ ក្នុងរឿង «ព្រះម៉ែស្តេចនាគ»

ដោយក្នុងនោះអ្នកដឹកនាំរូបនេះ ពិតជាចង់បានកញ្ញា Yaya មកសម្តែងជាតួឯកស្រីនៅក្នុងខ្សែភាពយន្តថ្មីរបស់លោក ប៉ុន្តែដោយសារតែនាងកំពុងតែរវល់ខ្លាំងមិនទាន់អាចសម្រេចចិត្តភ្លាមៗ ទើបលោក Pongpat សុខចិត្តរង់ចាំចម្លើយរបស់នាងរហូត។ 

គួរបញ្ជាក់ដែរថា នៅឆ្នាំ២០១៨ ខាងមុខនេះ តារាសម្តែងស្រីវ័យក្មេងរូបនេះ នឹងត្រៀមថតខ្សែភាពយន្តចំនួនពីរទៀត ដោយទីមួយ គឺរឿង «Lai Kinnaree» សម្តែងជាមួយលោក Tik Jesadaporn និងខ្សែភាពយន្តទីពីរ គឺនាងនឹងសម្តែងជាមួយកម្លោះសង្ហាលោក James Ma ផងដែរ ប៉ុន្តែនៅមិនទាន់បានបង្ហើបចំណងជើងនៅឡើយនោះទេ៕   

កញ្ញា Yaya Urassaya និងលោក Tik Jesadaporn
កញ្ញា Yaya Urassaya និងលោក James Ma
អ្នកដឹកនាំ Pongpat
កញ្ញា Yaya Urassaya

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]