បរទេស៖ អតីតប្រធានក្រុមជម្រើសជាតិអង់គ្លេស និងជាវីរៈបុរសរបស់ក្រុមហង្សក្រហម Liverpool លោក Steven Gerrard ជឿថា ការបង្ហាញទម្រង់លេងយ៉ាងល្អរបស់ Cristiano Ronaldo ក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត Champions League កាលពីថៃ្ងសៅរ៍កន្លងទៅ បានបង្ហាញថា រូបគេពិតជាសាកសមក្នុងការឈ្នះពានរង្វាន់ Ballon d’Or ជាលើកទី៥។ 

Ronaldo ស៊ុតបញ្ចូលទីបាន២គ្រាប់ ក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ Champions League ជួយ Real Madrid ឈ្នះ Juventus ៤-១ នៅទីក្រុង Cardiff ក្លាយជាម្ចាស់ជើងឯកចំនួន១២សម័យ។

ក្នុងដំណើរនេះ Ronaldo បានក្លាយជាកីឡាករទី១ដែលអាចរកគ្រាប់បាល់បានរហូតវគ្គផ្ដាច់ព្រ័ត្រ៣ដង និងជួយ Real Madrid ក្លាយជាក្រុមបាល់ទាត់ដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្រ ដែលអាចការពារតំណែងជើងឯក Champions League។ 

Ronaldo អបអរក្រោយលើកពាន Champions League កាលពីថៃ្ងសៅរ៍
Ronaldo អបអរក្រោយស៊ុតបញ្ចូលទី Juventus ក្នុងវគ្គផ្ដាច់ព្រ័ត Champions League

ស្របពេលជាមួយគ្នានេះដែរ អតីតប្រធានក្រុមជម្រើសជាតិអង់គ្លេស Steven Gerrard បាននិយាយថា ការដែលរកបាន២គ្រាប់នៅវគ្គផ្ដាច់ព្រ័ត្រ គឺមានន័យថា Ronaldo មានលទ្ធភាពគ្រប់គ្រាន់ក្នុងការទទួលបានពាន Ballon d'Or សម្រាប់ឆ្នាំ២០១៧នេះ ជាលើកទី៥។ «Ballon d'Or គួរតែជារបស់គាត់ (Ronaldo) ព្រោះការប្រកួតនេះបានកំណត់អ្នកឈ្នះពាននេះទៅហើយ»  Gerrard និយាយទៅកាន់ទូរទស្សន៍ BT Sport៕

Gerrard ជឿថា Ronaldo សមនឹងទទួលបានពាន Ballon d’Or ជាលើកទី៥

ប្រភព៖ Dailymail

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]