តាមប្រភពពត័មានរបស់ប្រទេស តៃវ៉ាន់បានអោយដឹងថា មានមិត្តស្រីម្នាក់បាន កាត់ប្រដាប់ភេទ មិត្តប្រុសរបស់ខ្លួន ដោយសារតែខឹង នឹងមិត្តប្រុសរបស់​ ខ្លួននិយាយមិនស្តាប់ ហើយគ្មានចេះជួយធ្វើការអី ចេះតែយកលុយដែលខ្លួនខំរកយ៉ាងលំបាកទៅ ដើរលេង ជាមួយស្រីខាងក្រៅនិង សេពគ្រឿងញៀន។ តាមសម្តីរបស់នាងបានអោយដឹង​ថា នាងគឺជាជនជាតិវៀតណាម មកប្រទេសតៃវ៉ាន់ចំនួន ១០ ឆ្នាំហើយ ធ្លាប់រៀបការ ជាងមួយបុរសម្នាក់ បង្កើតបានកូនប្រុសមួយស្រីមួយ ហើយនាងបានលែងលះកាលពី ៥ ឆ្នំាមុន ដោយប្រគល់កូនទាំង អស់អោយប្តីចិញ្ចឹម។ ៣ឆ្នាំក្រោយមក នាងក៏បានជួបនឹង បុរសអត់ការងារធ្វើម្នាក់ ហើយនាងក៏បាននៅជាមួយគេ រហូតដល់បាន កូនស្រីមួយទៀត ប៉ុន្តែបុរសម្នាក់នោះមិន ចេះរកការងារធ្វើទេ ថែមទាំងខ្ជឹលច្រអូសទៀតផង។ នាងបានព្រមានគេប៉ុន្មានដងហើយ ប៉ុន្តែគេនៅតែដើរលេងស្រីញីរហូត ហើយសេពគ្រឿងញៀនទៀតផង ។​ នាងទ្រាំមិនបានក៏ដាក់ថ្នាំងងុយគេងអោយផឹកហើយ យកកន្ត្រៃមកកាត់ប្រដាប់ភេទរបស់គេ រួចបោះចូលទៅក្នុងទន្លេ បាត់ទៅ​ បន្ទាប់ពីបោះចោលហើយនាងក៏បានមកសារភាពទោសនៅស្នងការ ប៉ូលីសតែម្តងដោយមិនបានរត់ទៅណា នោះទេ។

នាងបានប្រាប់អ្នកកាសែតថា នាងបានកាត់ប្រដាប់ភេទគេសល់តែប្រវែងប្រហែល ២ ស.ម តែប៉ុន្នោះ ៖

កន្លែងដែលនាងធ្វើសកម្មភាព ៖

រៀបចំដោយ ៖ Khmerload

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]