រាជធានី​ភ្នំពេញ ៖ ដោយសារ​តែ​ការងារ​ក្នុងស្រុក​ របស់​អ្នក​នាង​កា​ឆ​យ កកកុញ​នៅ​ចុងឆ្នាំ ទើប​នាង​មិន​មាន​ពេល​គ្រប់​កាល កំណត់​សម្តែង​នៅ​អា​មេ​រិ​ក​នា​ពេល​ខាង​មុខ​។ អ្នក​នាង​កា​ឆ​យ​លៃលក ពេល​សម្តែង​បាន​ពីរ​ខែ​ក្នុង​ពេល​គម្រោង​រួម​ក្រុម​បី​ខែ​ឯណោះ ។

តារា​កំប្លែង​ល្បីឈ្មោះ​អ្នក​នាង​យូ សុខ​សុធា ហៅ​កា​ឆ​យ កាលពី​ថ្ងៃ​ទី​៣០ ឧសភា ២០១៧​ប្រាប់​ឱ្យ​ដឹង​ថា នាង​នឹង​ចាក​ចេញពី​ប្រទេស​កម្ពុជា​ក្នុង​ពេល ឆាប់​ៗ​នេះ​ហើយ ទៅ​សម្ដែង​នៅ​លើ​ទឹកដី​អា​មេ​រិ​ក ដោយ​សមាគម​ខ្មែរ​នៅ​ទីនោះ​ជា​អ្នក​ធានា ។ មិន​អាច​សម្ដែង​រហូត​ដល់​៣​ខែ​តាម​ការ​ចង់បាន​របស់​អ្នក​ធានា​ទេ គឺ​បាន​តែ​រយៈពេល​២​ខែ​ប៉ុណ្ណោះ ។ នៅ​អំឡុង​ខែកញ្ញា​ខាង​មុខ​នេះ នាង​នឹង​ត្រូវ​ធានា​ចេញ​ដោយ​សមាគម​ខ្មែរ​នៅ​សហរដ្ឋអាមេរិក ដោយ​វា​គឺជា​ការងារ​ក្រៅ​ស្រុក​ថ្មី​មួយ​បន្ទាប់​ពី​ខកខាន​ចេញ​ទៅ​ក្រៅ​ស្រុក​អស់​រយៈពេល​ជា​យូរ​កន្លង​មក ។

អ្នក​នាង​កា​ឆ​យ​ធ្លាប់​ចេញ​ទៅ​សម្តែង​នៅ​បារាំង​៣​លើក និង​អូស្ត្រាលី​១​លើក ។ បន្ទាប់​មក​នាង​លែង​ចេញ​ទៅ​ក្រៅប្រទេស​ដោយសារ​តែ​ត្រូវ​ច្រៀង​កាត់សក់​ផង ច្រៀង​កម្មវិធី​ផង និង​សម្ដែង​ភាពយន្ត​ផង​នៅ​ក្នុងស្រុក ។

អ្នក​នាង​កា​ឆ​យ​សម្រេចចិត្ត​ ទទួល​សម្ដែង​នៅ​លើ​ទឹកដី​អា​មេ​រិ​ក ដោយសារ​តែ​ជា​ប្រទេស​សម្បូរ​ជនរួមជាតិ​ខ្មែរ​រស់នៅ និង​ជា​ប្រទេស​ដែល​នាង​មិន​ធ្លាប់​ទៅ ។

អ្នក​នាង​កា​ឆ​យ​និយាយ​ថា «​សមាគម​ខ្មែរ​ដែល​ធានា​យក​ខ្ញុំ​ទៅ​ច្រៀង​នៅ​លើ​ទឹកដី​អា​មេ​រិ​ក​នោះ បាន​ចាត់ចែង​លើ​ការ​រត់​ច្បាប់​រួច​ហើយ ដោយ​គ្រោង​ឱ្យ​ខ្ញុំ​នៅ​សម្ដែង​ដល់​ទៅ​៣​ខែ​ពេញ​ជាមួយ​លោក​ដួង សុខ​គា និង​តារា​បង្ហាញ​ម៉ូ​ដ​កញ្ញា​អុ​ឹ​ង និមល ប៉ុន្តែ​ខ្ញុំ​មិន​អាច​ទទួល​សម្ដែង​បាន​ទេ ក្នុង​ពេល​ដែល​ខ្ញុំ​ក៏​បាន​កុងត្រា​ការងារ​ក្នុងស្រុក​មិន​អាច​ទៅ​យូរ​តាម​ការ​ចង់បាន ។

បើ​ការ​ចេញដំណើរ​ចេញ​រួច​នៅ​អំឡុង​ខែ​៩ នោះ ខ្ញុំ​នឹង​អាច​បន្ត​សម្ដែង​ដល់​ទៅ​២​ខែ​ពេញ ប៉ុន្តែ​បើ​ការ​ធានា​ចេញ​ពន្យារពេល​ដល់​អំឡុង​ខែ​១០ នោះ​ការ​ទទួល​សម្ដែង​ក៏​មិន​បាន​២​ខែ​នោះ​ដែរ ដោយសារ​តែ​ខ្ញុំ​ជាប់​ទទួល​កុងត្រា​ការងារ​ក្នុងស្រុក​រួច​ហើយ​» ។

អ្នក​នាង​កា​ឆ​យ សប្បាយចិត្ត​ដែល​មាន​អ្នក​ធានា​ឱ្យ​ចេញ​ទៅ​សម្ដែង​នៅ​ក្រៅប្រទេស ជា​ពិសេស​ទឹកដី​អា​មេ​រិ​ក​ដែល​នាង​ប្រាថ្នា​ចង់ទៅ​សម្ដែង​ឱ្យ​បាន​ម្ដង​សម្រាប់​អាជីព​សិល្បៈ​កំប្លែង និង​ចម្រៀង។

អ្នក​នាង​កា​ឆ​យ មាន​ទេព​កោសល្យ​ច្រៀង​ប្រពៃណី និង​កំប្លែង ព្រមទាំង​សម្តែង​ភាពយន្ត​ផង​ដែរ ៕

អ្នក​នាង​យូ សុខ​សុធា ហៅ​កា​ឆ​យ កាលពី​ថ្ងៃ​ទី​៣០ ឧសភា ២០១៧​ប្រាប់​ឱ្យ​ដឹង​ថា នាង​នឹង​ចាក​ចេញពី​ប្រទេស​កម្ពុជា​ក្នុង​ពេល ឆាប់​ៗ​នេះ​ហើយ ទៅ​សម្ដែង​នៅ​លើ​ទឹកដី​អា​មេ​រិ​ក ដោយ​សមាគម​ខ្មែរ​នៅ​ទីនោះ​ជា​អ្នក​ធានា
អ្នក​នាង​កា​ឆ​យ​ធ្លាប់​ចេញ​ទៅ​សម្តែង​នៅ​បារាំង​៣​លើក និង​អូស្ត្រាលី​១​លើក
រូបភាព៖ អ្នកនាងកាឆយ និងលោកសៅម៉ៅ
រូបភាព៖ អ្នកនាងកាឆយ

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

កាឆយ