អេស្ប៉ាញ៖ មិត្តស្រីរបស់កំពូលកីឡាករបាល់ទាត់ Cristiano Ronaldo អ្នកនាង Georgina Rodriguez បានបង្ហោះរូបមួយសន្លឹក ចូលទៅក្នុងបណ្តាញសង្គមរូបភាព Instagram របស់ខ្លួន ធ្វើឲ្យអ្នកគាំទ្រជាច្រើនភ្ញាក់ផ្អើល និងមានការសង្ស័យគ្រប់គ្នា ដោយពួកគេយល់ឃើញថា នាងកំពុងតែមានផ្ទៃពោះជាមួយ Ronaldo ។

Ronaldo និងកូនប្រុស ព្រមទាំងមិត្តស្រីរបស់ខ្លួន

បើយោងតាមរូបភាពដែលនាងបង្ហោះ បានឲ្យឃើញថា អ្នកនាង Georgina ដែលជាមិត្តស្រីរបស់ Ronaldo បានទៅជួបជាមួយវេជ្ជបណ្ឌិតមួយរូប ដែលនេះជារឿងមួយធ្វើអ្នកគាំទ្រកើតការសង្ស័យ និងធ្លាយពាក្យចចាមរ៉ាមថា នាងកំពុងមានផ្ទៃពោះជាមួយ Ronaldo ។

បន្ថែមពីនេះទៀត អ្វីដែលកាន់តែធ្វើឲ្យអ្នកគាំទ្រសង្ស័យជាងនេះទៀតនោះ គឺមុនមួយថ្ងៃបង្ហោះរូបភាពនេះ ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo ក៏បានបង្ហោះរូបមួយសន្លឹកផងដែរ ដែលជារូបភាពកៀកកើយគ្នា ហើយដៃរបស់ Ronaldo ប៉ះនឹងផ្ទៃពោះរបស់មិត្តស្រីខ្លួន។

អ្នកនាង Georgina ដែលជាមិត្តស្រីរបស់ Ronaldo បានទៅជួបជាមួយវេជ្ជបណ្ឌិតមួយរូប ដែលនេះជារឿងមួយធ្វើអ្នកគាំទ្រកើតការសង្ស័យថា នាងកំពុងមានផ្ទៃពោះ
ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo ក៏បានបង្ហោះរូបមួយសន្លឹកផងដែរ ដែលជារូបភាពកៀកកើយគ្នា ហើយដៃរបស់ Ronaldo ប៉ះនឹងផ្ទៃពោះរបស់មិត្តស្រីខ្លួន

បើទោះជាយ៉ាងណាក៏ដោយ តាមប្រភពព័ត៌មានបានស្រាវជ្រាវឲ្យដឹងថា រូបភាពជាមួយវេជ្ជបណ្ឌិត ដែលមិត្តស្រី Ronaldo បានបង្ហោះនេះ គឺជាវេជ្ជបណ្ឌិតជំនាញវះកាត់កែសម្ផស្សនៅក្នុងប្រទេសអេស្ប៉ាញប៉ុណ្ណោះ ហើយដំណឹង ឬពាក្យចចាមរ៉ាងដែលថា នាងមានផ្ទៃពោះហើយទៅជួបគ្រូពេទ្យនោះ គឺមិនពិតប្រាកដឡើយ។

គួរឲ្យដឹងថា ចំពោះពាក្យចចាមរ៉ាមទាំងអស់នេះ ក៏បានធ្វើឲ្យម្តាយបង្កើតរបស់ Ronaldo ហួសចិត្ត និងមានប្រតិកម្មផងដែរ ដោយអ្នកស្រីមិនដែលគិតថា កូនប្រុសរបស់ខ្លួននឹងមានកូនម្នាក់ទៀតនោះទេ ៕ 

នាង Georgina Rodriguez
នាង Georgina Rodriguez មិត្តស្រីរបស់កីឡាករ Cristiano Ronaldo

ប្រភព៖ The Sun

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]