សឹង្ហបុរី៖ ក្រុមជើងឯករបស់លីកកំពូលកម្ពុជា បឹងកេត ធ្វើបានយ៉ាងល្អ កាលពីយប់មិញ ដោយបានបំបាក់ ក្រុមរបស់សាំងហ្គារពួរ Warrior ក្នុងលទ្ធផល ៤-១ បន្តដំណើរទៅជុំបន្តនៃពានរង្វាន់ RHB Singapore Cup ឆ្នាំ២០១៧។

៤គ្រាប់របស់ក្លិបបឹងកេត ស៊ុតដោយកីឡាករ Gbenga នៅនាទី៥៥ នាំមុខមុន ចំនែកគ្រាប់បាល់ផ្សេងទៀតគឺ ប្រធានក្រុម ឃួន ឡាបូរ៉ាវី សម្រេចបាន ៣គ្រាប់ម្នាក់ឯង នៅនាទី៥៦ ៧៥ និង៨៣ ខណៈដៃគូប្រកួតវាយបកបានមួយគ្រាប់វិញ ធ្វើឲ្យលទ្ធផលបញ្ចប់ការប្រកួត ក្រុមដែលដឹកនាំដោយគ្រូបង្វឹក លោក ហៅ សុជាតិ យកឈ្នះក្រុមម្ចាស់ផ្ទះ Warrior របស់សាំងហ្គាពួរ ៤-១។

ដូច្នេះ បឹងកេត នឹងត្រូវឡើងទៅវគ្គ៨ក្រុមចុងក្រោយ នៃពានរង្វាន់ RHB Singapore Cup បន្តទៀត ហើយបច្ចុប្បន្ននេះ ក្លិបបានធ្វើដំណើរមកកាន់មាតុភូមិប្រទេសកម្ពុជាវិញហើយ ដើម្បីឲ្យកីឡាករមួយចំនួនដែលបានជាប់ជម្រើសជាតិសម្រាក និងហ្វឹកហាត់ ដើម្បីត្រៀមប្រកួតទល់នឹងក្រុមឥណ្ឌូនេស៊ី នៅខែក្រោយនេះ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]