ថៃ៖ បន្ទាប់ពីបាត់មុខនៅក្នុងវិស័យសិល្បៈ អស់រយៈពេលធំ ពេលនេះតារាសម្តែងស្រីរូបស្រស់ និងធ្លាប់ជាកំពូលតារាស្រីល្បីឈ្មោះមួយដួងនាង Pinky Savika បានមកវិញហើយ ជាមួយនឹងសម្រស់ដ៏ស្រស់ស្អាត និងនៅតែក្មេងជាងវ័យរបស់នាង។

គ្រប់គ្នាសឹងតែមិនជឿនឹងភ្នែកទេថា បច្ចុប្បន្នតារាសម្តែងស្រីនាង Pinky Savika មានវ័យ៣០ឆ្នាំហើយ ប៉ុន្តែសម្រស់របស់នាងហាក់មិនផ្លាស់ប្តូរបន្តិចសោះ។

ជាក់ស្តែង នៅក្នុងឱកាសចូលរួមកម្មវិធីសង្គមមួយនាង Pinky Savika បានបង្ហាញខ្លួនយ៉ាងគួរឱ្យភ្ញាក់ផ្អើលចំពោះមុខមហាជនទូទៅ ជាមួយនឹងការតុបតែងខ្លួនស្រស់ស្អាតដូចព្រះនាង ដោយនាងបានស្លៀករ៉ូបពណ៌សដូចកូនក្រមុំ និងមានពាក់មកុដលម្អជាមួយគ្នាយ៉ាងស្អាត។

វត្តមានរបស់នាងដើរបង្ហាញម៉ូតនៅលើឆាក បានធ្វើឱ្យភ្ញៀវនៅក្នុងកម្មវិធីទាំងមូលលាន់មាត់សរសើរដោយភាពភ្ញាក់ផ្អើល ព្រោះមិនធ្លាប់បានឃើញនាងបង្ហាញខ្លួននៅទីសាធារណៈទៀតឡើយ ក្រោយពេលរៀបអាពាហ៍ពិពាហ៍។

គួរឱ្យដឹងផងដែរថានាង Pinky Savika បានចូលរោងការតាមប្រពៃណី ជាមួយនឹងអ្នកជំនួញសម្បត្តិពាន់លានលោក Itthi Chavalitdhamrong វ័យ៣៨ឆ្នាំ កាលពីកំឡុងខែកញ្ញាឆ្នាំ២០១៤កន្លងមក។ ចាប់តាំងពីពេលនោះ នាងក៏បានផ្អាកការងារសិល្បៈទាំងស្រុង ដោយបានបំពេញតួនាទីជាភរិយាដ៏ល្អរបស់ស្វាមី៕ 

ទស្សនាកម្រងរូបភាពរបស់នាង Pinky Savika ដូចខាងក្រោមនេះទាំងអស់គ្នា៖

រូបភាព Pinky Savika ដើរបង្ហាញម៉ូត
រូបភាព Pinky Savika បង្ហាញខ្លួនដើរនៅលើឆាក
រូបភាព Pinky Savika បង្ហាញខ្លួននៅក្នុងកម្មវិធីទាំងស្រុង ស្អាតដូចព្រះនាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]