ថៃ៖ តារាភេទទី៣ដ៏ល្បី នាង Yoshi កំពុងតែទទួលបានសន្ទុះនៃការគាំទ្រ យ៉ាងខ្លាំង ពីសំណាក់យុវវ័យ ជាមួយនឹងរូបសម្ផស្សដ៏ស្រស់ស្អាត ដែលដូចជានារីពិត១០០ ភាគរយ។

ថ្មីៗនេះ អ្នកគាំទ្រ បានចាប់អារម្មណ៍ថា សម្រស់របស់នាង Yoshi ហាក់ដូចជា ស្រស់ស្អាតជាងមុន ហើយអ្វីដែលសំខាន់ ដើមទ្រូង ក៏រាងធំផងដែរ។ តើនាង ពិតជាទៅកែកុនបន្ថែម ដើម្បីឲ្យ ទទួលបានភាពទាក់ទាញជាងនេះមែនទេ?

បើតាមការអះអាងរបស់Yoshi បានឲ្យដឹងថា សម្រស់របស់នាង មិនបាន កែកុនទាំងស្រុង ដូចអ្វីបានឃើញនោះទេ នាងកែត្រង់មាត់ ដើមទ្រូង និងភេទ ក្រៅពីនោះ គឺការតុបតែងពីខាងក្រៅតែប៉ុណ្ណោះ ជាលក្ខណៈបែបមនុស្សវ័យកណ្តាល មិនមែនកូនក្មេង ដូចកាលមុននោះទេ។

នាពេលបច្ចុប្បន្ននេះ នាង Yoshi ត្រូវបានគេចាត់ទុក ជាតារាភេទទី៣ ដែលមានទាំងសម្រស់ និងសមត្ថភាពក្នុងការសម្តែង ហើយនាពេលអនាគត នាងនឹងប្រាកដជា ល្បីល្បាញខ្លាំង ដូចជា តារាភេទទី៣ ដ៏ល្បី នាងPoyd ដែរ៕

ចង់ដឹងថា សម្រស់របស់នាង Yoshi នាពេលថ្មីៗនេះ ពិតជាស្រស់ស្អាតប្លែកប៉ុណ្ណា តោះមើលរូបខាងក្រោមទាំងអស់គ្នា៖

សម្រស់របស់នាង នៅពេលពេញវ័យ
ស្ទាយម៉ូតសក់ ទម្លាក់ ពិតជាស្រស់ស្អាត
តារាភេទទី៣ Yoshi
សម្រស់នាង កាលនាងនៅវ័យជំទង់ និងកាលសក់នៅខ្លី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]