អាមេរិក៖  នាយកប្រតិបត្តិក្រុមហ៊ុនហ្វេសប៊ុក លោក Mark Zuckerberg ដែលធ្លាប់បោះបង់ការសិក្សាពីសាកលវិទ្យាល័យ Harvard ហើយចាប់ផ្តើមផ្តោតការយកចិត្តទុកដាក់លើបណ្តាញសង្គមដែលលោកបានបង្កើតនោះ ពេលនេះបានបញ្ចប់ការសិក្សាជាផ្លូវការហើយ និងបានចូលរួមពិធីទទួលសញ្ញាបត្រ កាលពីថ្ងៃព្រហស្បតិ៍្ត ទី២៥ ខែឧសភា ម្សិលមិញនេះ។

សញ្ញាបត្រដែលលោកទទួលបាននេះ ជាសញ្ញាបត្រថ្នាក់កិត្តិយសពីសាកលវិទ្យាល័យ Harvard ហើយបើគិតមកទល់ពេលនេះ គឺមានរយៈពេល ១២ឆ្នាំមកហើយ បន្ទាប់ពីលោកបានបោះបង់ការសិក្សា និងចាប់ផ្តើមបណ្តាញសង្គម ហ្វេសប៊ុក កាលពីឆ្នាំ២០០៤។

នាយកប្រតិបត្តិបណ្តាញសង្គមយក្សរូបនេះ បានថ្លែងនៅក្នុងកម្មវិធី ទទួលសញ្ញាបត្រថា “វាអាស្រ័យទៅលើជំនាន់របស់មនុស្សម្នាក់ៗ ក្នុងការបង្កើតគោលបំណងណាមួយ សម្រាប់ពិភពលោកនាពេលបច្ចុប្បន្ន, ដើម្បីខ្វល់អំពីអ្នកដទៃទៀត, និងដើម្បីប្រយុទ្ធប្រឆាំងនឹងវិសមភាព ព្រមទាំងពង្រឹងសហគមន៍ក្នុងពិភពលោក”។

លោកបន្តថា “គំនិតជាច្រើន មិនមែនកើតឡើងដោយពេញលេញក្នុងពេលតែមួយនោះទេ វាកើតឡើងកាន់តែច្បាស់ នៅពេលដែលអ្នកធ្វើការលើវាកាន់តែច្រើន ដូច្នេះអ្នកត្រូវតែចាប់ផ្តើមធ្វើវាសិន។ ប្រសិនបើខ្ញុំបានដឹងអ្វីគ្រប់យ៉ាងអំពីការទំនាក់ទំនងរបស់មនុស្ស មុនពេលដែលខ្ញុំចាប់ផ្តើម ខ្ញុំប្រហែលជាមិនបានបង្កើតហ្វេសប៊ុកឡើយ ”៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]