ខេត្តកំពង់ស្ពឺ ៖ ផ្ទះ​នៅ​ជិត​គ្នា នាង​ចេះ​តែ​ត្អូញ​ប្រាប់​តា​ថា គ្មាន​លុយ ហើយ​តា​ក៏​ចេះ​តែ​ឱ្យ​រហូត​ឈាន​ដល់​ប៉ះពាល់​ខ្លួនប្រាណ តែ​ពេល​ដឹង​ដល់​ជីដូន​ក៏​ប្តឹង​ឱ្យ​ចាប់​តែ​ម្តង​។ ការ​ឃាត់ខ្លួន​នេះ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​២០១៧ នៅ​ក្នុងភូមិ​កា​ហែង ឃុំ​កា​ហែង ស្រុក​សំរោង​ទង ។

ជនសង្ស័យ​ឈ្មោះ មែ សុ​ន អាយុ​៥៩​ឆ្នាំ មុខរបរ​ធ្វើស្រែ រស់នៅ​ភូមិ​-​ឃុំ​ខាងលើ ចំណែក​ក្មេង​ស្រី​រង​គ្រោះ​អាយុ​១៤​ឆ្នាំ ជា​សិស្ស រីឯ​ជីដូន​ក្មេង​ស្រី​អាយុ​៦០​ឆ្នាំ ។

នគរបាល​បានឱ្យ​ដឹង​ថា បន្ទាប់​ពី​ទទួល​ពាក្យបណ្តឹង​ពី​ជីដូន​ក្មេង​ស្រី​រង​គ្រោះ សមត្ថកិច្ច​ក៏​ឃាត់​បុរស​វ័យ​ចំណាស់​មក​សាកសួរ ហើយ​ជនសង្ស័យ​សារភាព​ថា អំឡុង​ដើមខែ​ឧសភា ក្មេង​ស្រី​រង​គ្រោះ​តែងតែ​មក​លេង​ផ្ទះ​គាត់​ជា​ញឹកញាប់ និង​និយាយ​ត្អូញត្អែរ​ថា​គ្មាន​លុយ​ចាយ​សម្រាប់​ទៅ​រៀន ហើយ​នាង​ក៏​សុំ​លុយ​គាត់​ចាយ​ផង ពេល​លឺ​នាង​និយាយ​ដូច្នោះ​ក៏​ចេះ​តែ​ឱ្យ​លុយ​ទៅ​។ ហើយ​កាលពី​ថ្ងៃ​ទី​២០ ឧសភា​នេះ គាត់​និង​នាង​បាន​ណាត់គ្នា​ថា យប់​ជួប​គ្នា​លើ​ផ្ទះ​នាង លុះ​យប់​ឡើង​គាត់​ក៏​លប​ឡើង​ទៅ​ឃើញ​នាង​ដេក​មិន​មាន​ស្លៀកពាក់​អ្វី​ទាំងអស់ ដោយ​ទ្រាំ​មិន​បាន​ក៏​ចូល​ទៅ​ដេក​ជាមួយ​ក្មេង​ស្រី​នេះ​បាន​៣​ដង ប៉ុន្តែ​មិន​ស៊ីជម្រៅ​នោះ​ទេ គឺ​ត្រឹម​ដេក​អោប​ស្ទាបអង្អែល​លេង​ប៉ុណ្ណោះ ក៏​រត់​មក​ផ្ទះ​វិញ​ដេក​វិញ ។

លុះ​រំលង​៣​ថ្ងៃ​នាង​ណាត់​គាត់​ម្តងទៀត ហើយ​នៅ​ម៉ោង​១២​រំលង​អា​ធ្រា​ត្រគាត់​ក៏​ឡើង​ទៅ​រុញ​ទ្វារផ្ទះ​នាង ប៉ុន្តែ​ជាប់​គន្លឹះ​ក៏​ដឹង​ដល់​ជីដូន​នាង​ដែល​ដេក​នៅ​ក្រោមផ្ទះ ស្រាប់តែ​ស្រែក​ឆោឡោ​តែ​ម្តង​។

បច្ចុប្បន្ន​បុរស​សង្ស័យ​ខាងលើ​កំពុង​តែ​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​តុលាការខេត្ត​ចាត់ការ​តាម​ផ្លូវច្បាប់​៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]