ថៃ៖ នៅក្នុងពិភពសិល្បៈ តារាស្រីថៃ២ដួង ដែលគេកត់សម្គាល់ឃើញថា ឈរជើង បានយូរជាងគេ និងនៅតែមានប្រជាប្រិយភាពដដែល គឺនាង Aum Patcharapa និងនាង Nune Woranuch បើទោះបីពេលនេះ វ័យរបស់ពួកគេ ៣០ឆ្នាំក្រាស់ក៏ដោយ។

ចំពោះតារាស្រីទាំងពីរដួងនេះ បានប្រឡូកក្នុងវិស័យសិល្បៈ តាំងពីក្មេង ដែលពេលនោះ ពួកគេ តែងតែត្រូវគេហៅថត ទស្សនាវដ្តី និងសម្តែងរឿងរួមគ្នាជារឿយៗផងដែរ។ ដោយសារតែ ឱកាសនៃការជួបមុខគ្នា និងស្និទ្ធស្នាល បានធ្វើឲ្យពួកគេ ក្លាយជាមិត្តសម្លាញ់នឹងគ្នា រហូតមកទល់ពេលនេះ។

ប្រិយមិត្ត ធ្លាប់តែឃើញ មុខមាត់ស្អាត របស់កំពូលតារាស្រីទាំងពីរ នាពេលបច្ចុប្បន្ន ចុះធ្លាប់ឃើញ សម្រស់របស់ពួកគេ កាលនៅក្មេងដែរទេ?

តាមប្រភពព័ត៌មានថៃ បានបង្ហាញនូវរូបថត ដ៏កម្រមួយសន្លឹក ដែលឃើញនាង Aum Patcharapa និងនាង Nune Woranuch បានថតរូបជាមួយគ្នា។ នៅក្នុងរូបនោះដែរ អ្នកទាំងពីរ ពិតជាគួរឲ្យស្រលាញ់ និងស្រស់ស្អាត តាមរបៀបក្មេង ជាមួយនឹងការស្លៀករ៉ូប យ៉ាងគួរឲ្យក្នាញ់។

ជាពិសេស បើប្រៀបធៀប ទម្រង់មុខ របស់ពួកគេ កាលពីមុន និងនាពេលបច្ចុប្បន្ន បានឲ្យឃើញថា គ្មានខុសគ្នាបន្តិចសោះតែម្តង៕

ចង់ដឹងថា រូបថតកាលពី នាង Aum Patcharapa និងនាង Nune Woranuch នៅក្មេង គួរឲ្យស្រលាញ់ប៉ុណ្ណា តោះមើលរូបខាងក្រោមទាំងអស់គ្នា៖

នាង Aum Patcharapa
នាង Nune Woranuch
រូបថតកាលពួកគេ នៅក្មេង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]