ខេត្តកំពង់ស្ពឺ ៖ សេចក្តីរាយការណ៍​​បឋម​ឱ្យ​ដឹង​ថា បុរស​ម្នាក់​ត្រូវ​ជនសង្ស័យ​មួយ​ក្រុម​​ភ្ជង់​​បាញ់​ក្នុង​បំណង​សម្លាប់ ដើម្បី​ដណ្តើម​យក​ព្រះ​​សំរឹទ្ធ​៣​​អង្គ​ដែល​មាន​តម្លៃ​រាប់​លាន​ដុល្លារ ។ ​​សំណាងល្អ គ្រាប់កាំភ្លើង​មិន​ផ្ទុះ ត្រូវពួកគេ​​ចាប់ចង​ ដោយ​​ប្រមូល​​យក​ព្រះ​សំរឹទ្ធ​​នោះ​​គេច​ខ្លួន​បាត់ ។

ក្រោយ​កើតហេតុ ទើប​ផ្អើល​​ដល់​សមត្ថកិច្ច​ចុះ​ទៅ​ផ្ទះ​ជន​រង​គ្រោះ​ ធ្វើការ​សាកសួរ ​កើតឡើង​កាលពី​វេលា​ម៉ោង​០៩ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៤ ឧសភា នេះ ស្ថិត​នៅផ្ទះ​ជន​រង​គ្រោះ​ក្នុងភូមិ​ស្រែ​កក់ ឃុំ​រលាំងចក ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។

ប្រភព​ឱ្យ​ដឹង​ថា ជន​រង​គ្រោះខាងលើ ​ឈ្មោះ​ស៊ុន ឌី​ម អាយុ​៥១​ឆ្នាំ ។ រីឯ​ក្រុម​ជនសង្ស័យ​មាន​គ្នា​៥​នាក់ មិន​បាន​ស្គាល់​អត្តសញ្ញាណ​ទេ តែ​ជិះ​ម៉ូតូ​សេ​១២៥​ចំនួន​២​គ្រឿង ។

បើ​តាម​ការ​រៀបរាប់​ជន​រង​គ្រោះ​ថា កាលពី​អំឡុង​៥​ថ្ងៃមុន មាន​មនុស្ស​មួយ​ក្រុម​មក​ទាក់ទង​គាត់ ​សួរនាំ​រឿង​មាន​អ្នក​ចង់​ទិញ​ព្រះ​សំរឹទ្ធ ​ដោយ​ពួក​គេ​ហ៊ាន​​ឱ្យ​តម្លៃ​១​ខាំ ៣០​​លាន​ដុល្លារ​ឯណោះ ។ ពេល​នោះ​គាត់​ឆ្លើយ​ថា ​គាត់​មាន​ព្រះ​សំ​រឹ​ទ្ធ​​៣​អង្គ​ដែរ តើ​មាន​​តម្លៃ​ថ្លៃ​បែប​នេះ​មែន​ទេ? ។

​ក្រុម​ជនសង្ស័យ​បាន​សុំ​មើល គាត់​ក៏​យក​ឱ្យ​មើល ស្រាប់តែ​ពួក​គេ​(​ជនសង្ស័យ​)​ថា ពិតជា​សំ​រឹ​ទ្ធ​ប្រាកដ​​មែន ។ ហើយ​​​តម្លៃ គឺ​​១​ខាំ​៣០​លាន​ដុល្លារ សរុប​៣​អង្គ​មាន​ទម្ងន់​​ជិត​១០​គីឡូ​ឯណោះ ។ ពួក​គេ​​បាន​សុំ​លេខ​ទូរស័ព្ទ​​​គាត់ ដោយនិយាយ​​ថា ទុក​​ទាក់ទង​មក ព្រោះ​មាន​អ្នក​ចង់​ទិញ ហើយ​មុន​ពេល​មក​ គេ​នឹង​តេ​មក​ប្រាប់​មុន​ ហើយ​ក៏​នាំ​គ្នា​ចេញ​ទៅ​បាត់​អស់​ទៅ​។

បុរស​ម្នាក់​ត្រូវ​ជនសង្ស័យ​មួយ​ក្រុម​​ភ្ជង់​​បាញ់​ក្នុង​បំណង​សម្លាប់ ដើម្បី​ដណ្តើម​យក​ព្រះ​​សំរឹទ្ធ​៣​​អង្គ​ដែល​មាន​តម្លៃ​រាប់​លាន​ដុល្លារ
រូបភាព៖ បុរសរងគ្រោះ

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]