ខាងក្រោមនេះ គឺជាអាហារ៤មុខជួយឲ្យទំហំដើមទ្រូងធំនិងតឹងណែនយ៉ាងទាក់ទាញ។

១. ស៊ុតមាន់ ទឹកឃ្មុំ និងទឹកដោះគោខាប់

ដើមទ្រូងភាគច្រើនបានបង្កើតដោយជាលិកាខ្លាញ់ ដូច្នេះការរួមបញ្ចូលធាតុផ្សំដូចជាទឹកឃ្មុំ ស៊ុតមាន់ និងទឹកដោះគោខាប់ក្នុងម្ហូបអាហាររាល់ថ្ងៃជួយផ្គត់ផ្គង់ប្រូតេអីន ចាតិខ្លាញ់សម្រាប់ការបង្កើតជាលិកាខ្លាញ់ត្រង់កន្លែងដើមទ្រូងនិងជួយឲ្យដើមទ្រូងធំតឹងណែន។

គួរញ៉ាំនៅពេលព្រឹកឬពេលថ្ងៃត្រង់ដើម្បីជៀសវាងការកើតមានខ្លាញ់កន្លែងក្បាលពោះ ព្រោះអាហារទាំងនេះមានច្រើនសារជាតិចិញ្ចឹមខ្លាំងណាស់។ អនុវត្តបែបនេះទៀងទាត់បន្តពីរបីខែអ្នកនឹងឃើញដើមទ្រូងរបស់អ្នកធំបែបធម្មជាតិយ៉ងច្បាស់ណាស់។ ការរួមផ្សំស៊ុតមាន់ ទឹកឃ្មុំ ជាមួយនឹងទឹកដោះគោខាប់បង្កើតជាម្ហូបអាហារមួយដ៏ឈ្ងុយឆ្ងាញ់ថែមទាំងមានប្រយោជន៍ជួយឲ្យដើមទ្រូងធំនិងតឹងណែនបែបធម្មជាតិទៀតផង។

ធាតុផ្សំ៖

- ស៊ុតមាន់១គ្រាប់

- ទឹកឃ្មុំ១ស្លាបព្រា

- ទឹកដោះគោខាប់១ស្លាបព្រា

របៀបធ្វើ៖

វៃស៊ុតដាក់ចូលក្នុងចានហើយថែមទឹកឃ្មុំនិងទឹកដោះគោខាប់ ហើយលាយឲ្យស្មើ រួចដាក់ចូលក្នុងឆ្នាំងបាយចំហុយវា។

ប្រហែល១៥ទៅ២០នាទីក្រោយអាចយកចេញនិងពិសាតាន់ក្ដៅៗបានឆ្ងាញ់។

២. ទឹកសម្រិតផ្លែល្ហុងនិងទឹកដោះគោឆៅ

ក្នុងផ្លែល្ហុងមានផ្ទុក enzyme papain មានប្រយោជន៍បង្កើនការកាត់ចំណែកប្រូតេអីន ហេតុដូច្នេះជួយឲ្យប្រពន្ធ័រំលាយអាហារស្រូបយកសារជាតិបានដោយសារតែសម្បូរប្រូតេអីនជួយឲ្យដើមទ្រូងលូតលាស់ទំហំនិងមាំមួនទៀតផង។

កត់ចំណាំ៖ គួរពិសាទឹកផ្លែល្ហុងក្រោយពេលទទួលទានអាហាររួចស្រេច ព្រោះចំនួនអង់ហ្សីមក្នុងផ្លែហ្ហុងអាចធ្វើឲ្យឈឺក្រពះប្រសិនបើពិសាពេលពោះកំពុងឃ្លាន។

ធាតុផ្សំ៖

- ផ្លែល្ហុង១ផ្លែតូច

- ទឹកដោះគោឆៅកន្លះចាន ឬក៏ពិសាទឹកសណ្ដែកសៀងឬទឹកដោះគោជូក៏បាន។

- ប្រសិនបើចូលចិត្តផឹកផ្អែមឬត្រជាក់អាចទឹកកកនិងស្ករក៏បាន។

របៀបធ្វើ៖

- កាត់ផ្លែលហ្ហុងជា២ចំហៀង ចិតសម្បកនិងចោលគ្រាប់ ហើយកាត់វាកង់តូចៗ។

- ដាក់ល្ហុង ទឹកដោះគោ ស្ករនិងទឹកកកចូលម៉ាស៊ីនក្រឡុកហើយចាក់ចេញនិងពិសាភ្លាមៗ។

- ក្រៅពីវិធីនេះ អ្នកអាចកិនល្ហុងឲ្យម៉តហើយចាក់ចូលក្នុងឆ្នាំងទឹកដោះគោកំពុងដាមឲ្យក្ដៅ បន្តដាមឲ្យពុះថែម១នាទីឬដល់ពេលល្បាយនេះក្ដៅហើយពិសាភ្លាមក្រោយពេលនោះ។

3. ជើងជ្រូកស្លស៊ុបនិងសណ្ដែក

សណ្ដែគឺជាអាហារសម្បូរវីតាមីន E ជំរុញការលូតលាស និងថែរក្សាក្រពេញអូវែ បង្កើនបរិមាណ oocyte ជំរុញការបង្កើតសារជាតិធ្វើឲ្យតឹងណែន ដូច្នេះអាចជួយឲ្យដើមទ្រូងធំបាន។

ចំណែកជើងជ្រូកវិញសម្បូរសារជាតិប៉ូវឈាម ជាតិដែកច្រើន និងមានវីតាមីន A, B ទៀតផង។ ជាតិរំអិលក្នុងជើងជ្រូកជួយកោសិកាស្បែកមិនឲ្យស្ងួតហេតុនេះទើបស្បែកតឹងណែនរលើបរលង់បាន។ ក្រៅពីនោះទៀត ញ៉ាំជើងជ្រូកអាចកាត់បន្ថយភាពតានតឹងនិងជួយឲ្យគេងលក់ស្រួលទៀតផង។

ធាតុផ្សំ៖

- ជើងជ្រូក២

- សណ្ដែក 200 gr

- ខ្ញីនិងខ្ទឹម

- គ្រឿងទេស

មុខអាហារមួយនេះអាចជួយឲ្យទំហំដើមទ្រូងធំយ៉ាងមានប្រសិទ្ធភាព

របៀបធ្វើ៖

- ជើងជ្រូកលាងនិងកោសឲ្យជ្រះ កាប់ឲ្យតូចល្មមញ៉ាំ។ សណ្ដែកត្រាំទឹក៣០នាទីមុននឹងចម្អិន។

- ដាក់ឆ្នាំងឡើងចង្ក្រានហើយដាក់ជើងជ្រូក ព្រមទាំងសណ្ដែក ខ្ញីចិតបន្ទះៗចូល ដាក់ទឹកស្មើនឹងគ្រឿងងាយរំលាយ។ ថែម២ស្លាបព្រាម្សៅសម្លចូល។

- គ្របឆ្នាំងទុកឲ្យពុះឲ្យបើកភ្លើងឲ្យតូច ប្រហែល៣០ដល់៤៥នាទីដល់ជើងជ្រូកនិងសណ្ដែកទន់ ថែមគ្រឿងឲ្យល្មមញ៉ាំ មុនពេលដាក់ចុះថែមស្លឹកខ្ទឹមជាការស្រេច។ ស្ងោរស៊ុបជើងជ្រូកនិងសណ្ដែក (អាចរួមផ្សំនឹងល្ពៅក៏បាន) មិនត្រឹមតែឆ្ងាញ់ថែមទាំងមានប្រយោជន៍ជួយឲ្យដើមទ្រូងធំប្រសិនបើអ្នកញ៉ាំបានទៀងទាត់។

4. ទឹកជើងមាន់ស្ងោរស៊ុប

ការញ៉ាំទឹកជើងមាន់រាល់ថ្ងៃដើម្បីជួយដើមទ្រូងធំតាមធម្មជាតិកំពុងតែពេញនិយមដែលបងប្អូននារីតែងតែខ្សឹបប្រាប់តៗគ្នា។ តែមកដល់ពេលនេះ វិធីមួយនេះមិនទាន់មានអ្នកវិទ្យាសាស្រ្តស្រាវជ្រាវបញ្ជាក់ច្បាស់ថាមូលហេតុអ្វីអាចជួយទំហំដើមទ្រូងរបស់នារីធំបាននោះទេ។

ប៉ុន្តែលទ្ធផលដែលញ៉ាំទឹកជើងមានរាល់ថ្ងៃក្នុងរយៈពេលយូរបានបញ្ចាក់ច្បាស់និងឃើញពិតផ្ទាល់ភ្នែកទើបមានបងប្អូននារីជាច្រើនជឿជាក់និងធ្វើតាម។

ធាតុផ្សំ៖

- ជើងមាន់២០ជើងលាងឲ្យជ្រះ

- ទឹក១លីត្រ

របៀបធ្វើ៖

ស្ងោរជើងមាន់ឲ្យឆ្អិនផុយប្រហែល២ម៉ោងដល់ពេលទឹកស្ងោរនោះក្លាយជាពណ៌សល្អក់គឺបានហើយ។ យកទឹកនោះចែកជាច្រើនភាគដាក់ចូលក្នុងទូរទឹកកកដល់ថៃក្រោយវានឹងឡើងរឹងដូចជាចាហួយ។ ទឹកស្ងោរនោះអាចយកស្លផ្លែល្ហុង ស្លមី ស្ងោរស៊ុប ... ឬម្ហូបអាហារដែលត្រូវការទឹកជើងមានអាចប្រើបានទាំងអស់ ទឹកជើងមាន់នេះអាចញ៉ាំបានរយៈពេល៣ថ្ងៃ ប្រសិនអស់អាចធ្វើញ៉ាំបន្តបាន។ អនុវត្តបន្តបន្ទាប់ត្រឹម២ទៅ៣ខែ អ្នកនឹងឃើញដើមទ្រូងរបស់អ្នកមានការកែប្រែជាមិនខាន់។

រាល់ការសាកល្បងទាំងអស់ខាងលើនេះពិតជាអាចទទួលបានលទ្ធផលមែន ប៉ុន្តែវាគួរចំណាយពេលវេលាយូរហើយត្រូវមានការព្យាយាមយ៉ាងខ្លាំងទើបបាន។ ដូច្នេះប្រសិនបើអ្នកចង់បានដើមទ្រូងធំនិងតឹងណែនយ៉ាងឆាប់រហ័សនិងពិតប្រាកដនោះគឺមានតែ ផលិតផល BBE អាចជួយដោះស្រាយបាន។

ផលិតផល BBE ធ្វើឲ្យអ្នកមានភាពជឿជាក់ក្នុងពេលដែលអ្នកប្រើប្រាស់ និងទទួលបានលទ្ធផលពិតៗ ។ ផលិតផល BBEនេះមានសមត្ថភាពអាច ជួយជំរុញសុដន់ដែលមានការយារធ្លាក់ ក្រោយពេលសម្រាលកូន ឬសុដន់ទាំងពីរមិនស្មើរ ថែមទាំងស្បែកសុដន់ខ្មៅងងិត និងជ្រួញឲ្យក្លាយជាធំ តឹងណែន និងស្រស់ស្អាតមាំមួន ។ គួរកត់សម្គាល់ថា ផលិតផល BBE នេះមានការពេញនិយមយ៉ាងខ្លាំងពីសំណាក់អតិថិជន ថាជាផលិតផលល្អបំផុត និងទទួលបានលទ្ធផលជាទីពេញចិត្ត។

ប្រសិនបើអ្នកទាំងអស់គ្នាចង់ទិញផលិតផលBBE ដែលមានប្រសិទ្ធភាពខ្ពស់ និងមិនប៉ះពាល់ដល់សុខភាព សូមចូលទៅកាន់គេហទំព័រ http://angkorbeauty.comឬ ទំនាក់ទំនងតាមរយៈលេខទូរស័ព្ទទាំង 3ខ្សែ : 088 2424 888 , 098 242 888 ,011808189 និងអាស័យដ្ឋាន ផ្ទះលេខ 13គ, ផ្លូវលេខ 271, ភូមិត្រពាំងឈូកសង្កាត់ទឹកថ្លា ខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]