តម្រងនោមមានតួនាទីសំខាន់ណាស់  ក្នុងការកំចាត់ជាតិពុលពីក្នុងឈាម គ្រប់គ្រងកម្រិតអេឡិចត្រូលីត  ផលិតកោសិកាឈាមក្រហមបន្ថែម  និងរក្សាសម្ពាធឈាម ជារៀងរាល់ថ្ងៃ តែបើវាមានបញ្ហា រាងកាយរបស់អ្នកទាំងមូល នឹងមិនអាចដំណើរការបានប្រក្រតីឡើយ។

ហេតុនេះដើម្បីទទួលបានការព្យាបាលទាន់ពេលវេលា យើងនឹងលើកឡើងនូវរោគសញ្ញាមួយចំនួនដែលបញ្ជាក់ថា  តម្រងនោមរបស់អ្នកកំពុងទទួលរងការខូចខាត ដូចខាងក្រោម៖ 

១. អាការហើម

នៅពេលតម្រងនោមរបស់អ្នក លែងដំណើរការ សារធាតុរាវលើសក្នុងរាងកាយ នឹងធ្វើឲ្យអ្នកហើមមុខ ហើមស្លាក់ និងហើមដៃជើង។

២. បញ្ហានោម

បញ្ហាទាក់ទងនឹងការបត់ជើងតូចមានដូចជា ៖

• ពិបាកនោម

• ទឹកនោមមានពណ៌ដិត ព្រមទាំងបរិមាណទឹកនោមតិច និងមិនសូវឈឺនោមខុសពីធម្មតា

• ទឹកនោមមានពណ៌ស្លេកពេក ព្រមទាំងបរិមាណទឹកនោមច្រើន និងឈឺនោមញឹកជ្រុល

• ទឹកនោមខាប់

• នោមច្រើននៅពេលយប់។

៣. មានកន្ទួលលើស្បែក

ស្បែករោល និងរមាស់ កើតឡើងដោយសារជាតិពុលនៅក្នុងឈាមច្រើន ជាពិសេស វាមិនអាចព្យាបាល ឲ្យបាត់បានដោយផលិតផលថែរក្សាស្បែកបានទេ ពីព្រោះវាបង្កមកពីបញ្ហាតម្រងនោមពីខាងក្នុង។

៤. គ្មានកម្លាំងកំហែង

តម្រងនោមដែលមានបញ្ហាបណ្តាលឲ្យកោសិកាឈាមក្រហមចុះទាប  រហូតបង្កជាផលប៉ះពាល់ដល់ខួរក្បាល និងសាច់ដុំ។   ជាលទ្ធផលអ្នកនឹងមានជំងឺខ្វះឈាម និងស្លេកស្លាំងធ្ងន់ធ្ងរ។

៥. ពិបាកដកដង្ហើម

នៅពេលតម្រងនោមមានបញ្ហា  វាមិនអាចផលិតកោសិកាឈាមក្រហមគ្រប់គ្រាន់សម្រាប់បញ្ជូនអុកស៊ីសែន ទៅកាន់សារពាង្គកាយបានទេ។  ជាលទ្ធផល សួតរបស់អ្នកនឹងពោរពេញទៅដោយជាតិពុលគ្រោះថ្នាក់  និងពិបាកក្នុងការដកដង្ហើម។

៦. ផ្លាស់ប្តូររសជាតិ

ជាតិពុលដែលមានក្នុងរាងកាយ នឹងបណ្តាលឲ្យអណ្តាតរបស់អ្នក មានរសជាតិស្កាតៗ រាល់ពេលទទួលទានអាហារ ព្រមទាំងមានក្លិនមាត់ និងមិនសូវជាចង់ទទួលទានអាហារប៉ុន្មាននោះទេ។

៧. ការឈឺចាប់

ការឈឺចាប់ត្រង់បរិវេណខ្នង ក្រោមកញ្ចឹងកខាងក្រោយ ក៏ជារោគសញ្ញាដែលបញ្ជាក់ថា តម្រងនោមអ្នកមានបញ្ហាដែរ។  ការឈឺចាប់អាចខ្លាំង ឬខ្សោយ ទៅតាមមេរោគ និងចំនួនគ្រួសក្នុងតម្រងនោម។

៨. អារម្មណ៍មិនមូល និងវិលមុខ

ដោយសារតែ អុកស៊ីសែនក្នុងខួរក្បាលមិនគ្រប់គ្រាន់ អ្នកនឹងមានបញ្ហាស្លេកស្លាំង ជាពិសេសគឺមិនអាចផ្តោតអារម្មណ៍បាន  ព្រមទាំងឧស្សាហ៍វិលមុខ និងមានបញ្ហាទាក់ទងនឹងការចងចាំថែមទៀត៕ 

ប្រភព៖ Interesting Facts

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]