មនុស្សភាគច្រើន ជឿថាមានតែផលិតផលបែបវិទ្យាសាស្រ្ត និងបែបវេជ្ជសាស្រ្តទេ ដែលអាចជួយដល់សុខភាពសម្រស់បាន។ ប៉ុន្តែជាក់ស្តែង គ្មានអ្វីដែលល្អប្រសើរជាង រូបមន្តងាយៗតាមបែបធម្មជាតិនោះទេ។

ហេតុនេះហើយ ទើបថ្ងៃនេះយើងនឹងលើកឡើងនូវ រូបមន្តមួយដែលជួយឲ្យអ្នកមានសម្រស់ស្រស់ស្អាត ក្មេងជាងវ័យ ដូចងាយុ ១៨ឆ្នាំ ដោយគ្រាន់តែប្រើកាហ្វេ និងទឹកដោះគោ ព្រមទាំងអនុវត្តវាជារៀងរាល់ព្រឹក តែប៉ុណ្ណោះ។

ចង់ដឹងថាងាយស្រួលយ៉ាងណានោះ តោះទៅតាមដានវិធីអនុវត្តទាំងអស់គ្នា ដូចខាងក្រោមនេះ ៖ 

អ្វីដែលអ្នកត្រូវការគឺមានតែ កាហ្វេ និងទឺកដោះគោប៉ុណ្ណោះ

# អ្វីដែលអ្នកត្រូវការ មានដូចជា ៖

កាហ្វេម៉ដ្ឋ ដែលជាកាកកាហ្វេឆុងហើយ ក្នុងកំសៀវកាហ្វេ ពីព្រោះវាមានសភាពម៉ដ្ឋ មិនបំផ្លាញស្បែករបស់អ្នក។

ទឹកដោះគោ ដែលមានជាតិខ្លាញ់ទាប (Low fat) ទើបជាការប្រសើរ។

• ចានគោមមួយ សម្រាប់លាយវាចូលគ្នា។

• ស្លាបព្រា ឬវែកមួយ (មិនត្រូវប្រើច្រាសទេ ពីព្រោះវាអាចជាប់សរសៃច្រាសអស់)។

# វិធីធ្វើ ៖

• ចាក់កាកកាហ្វេចូលទៅក្នុងចានគោម បន្ទាប់មកចាក់ទឹកដោះគោពីលើសមល្មម ដើម្បីឲ្យវាមានសភាពខាប់ និងកុំបណ្តោយឲ្យវារាវពេកឲ្យសោះ។

• បន្ទាប់ពីកូរសព្វហើយ យកស្លាបព្រា ឬវែកមកដួសលាប ពាសពេញលើផ្ទៃមុខ និងចៀសវាងត្រង់រង្វង់ភ្នែក។

• ទុកវាចោលរយៈពេលពី ១៥ ទៅ ២០ នាទី។

• លាងសម្អាតចេញ ដោយទឹកក្តៅឧណ្ណៗជាការស្រេច។ 

រូបភាពតំណាង ម៉ាសមុខដែលផ្សំពីកាហ្វេ និងទឹកដោះគោ

នេះក៏ដោយសារតែ កាហ្វេមានសមត្ថភាពអាច ជម្រុះកោសិកាស្បែកចាស់ៗចោល ព្រមទាំងធ្វើឲ្យផ្ទៃមុខរបស់អ្នកមានភាពស្រស់ថ្លា ក្មេងជាងវ័យ។ មិនតែប៉ុណ្ណោះវាជួយឲ្យ លំហូរឈាមមានភាពប្រសើរឡើង ថែមទៀតផង៕

ប្រភព៖ Bright Side

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]