ភ្នំពេញ៖ នេះជាឱកាសដ៏ពិសេសថ្មីមួយទៀត ដែលក្រុមហ៊ុនយីនកុកហ្វូដខប ដែលជាសម្ព័ន្ធក្រុមហ៊ុនទិញសិទ្ធិនាំចូល និងបើកដំណើរការហាងបឺហ្គឺ Lotteria នៅប្រទេសកម្ពុជាបានរៀបចំពិធីសម្ពោធហាងបឺហ្គឺ Lotteria សាខាផ្សារដើមថ្កូវបន្ថែមទៀត នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៧ ក្រោមវត្តមានភ្ញៀវកិត្តិយសជាច្រើនកុះករ។

ហាងបឺហ្គឺ Lotteria គឺជាហាងអាហារទាន់ចិត្តលំដាប់លេខ ១ មកពីប្រទេសកូរ៉េ ដែលមានលក់បឺហ្គឺរសជាតិឈ្ងុយឆ្ងាញ់គ្រប់ប្រភេទ ជាពិសេសគឺ បឺហ្គឺបុលគូគីបែបកូរ៉េ រួមទាំងមាន់បំពង ការ៉េម និងភេសជ្ជៈគ្រប់មុខតាមស្តង់ដារអន្តរជាតិ អមដោយអនាម័យខ្ពស់ សេវាកម្មរហ័សទាន់ចិត្ត និងបរិយាកាសទំនើបទាន់សម័យ។

ក្នុងឱកាសបើកដំណើរការសាខាថ្មីនេះ ហាងបឺហ្គឺ Lotteria ក៏មានការចូលរួមប្រគុំតន្រ្តីយ៉ាងសប្បាយរីករាយពីសំណាក់តារាចម្រៀង Original Song គឺលោក ថេណា ដែលជាម្ចាស់បទកំពុងល្បី «ខុសជំនាន់» ដោយមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ហ្វេនជាយុវវ័យ។

ទន្ទឹមនឹងនេះ អតិថិជនទាំងអស់ក៏ទទួលបានប្រូម៉ូស្សិនពិសេសភ្លាមៗ គឺរាល់ការទិញបឺហ្គឺ ២ ឈុត នឹងមានថែមជូនបឺហ្គឺមួយឈុតដោយឥតគិតថ្លៃផងដែរ។

រូបភាព៖ នៃការចាប់ផ្តើមកម្មវិធីដំបូង

គួរបញ្ជាក់ផងដែរថា ក្នុងរយៈពេលបើកដំណើរការជិត ៣ ឆ្នាំកន្លងមកនេះ ហាងបឺហ្គឺ Lotteria បានបន្តពង្រីកសាខាជាបន្តបន្ទាប់ នៅទូទាំងរាជធានីភ្នំពេញ។ បច្ចុប្បន្ន ហាងបឺហ្គឺ Lotteria មានសាខាសរុបចំនួន ៥ ហាង គឺហាង Lotteria សាខាតាមមហាវិធីព្រះមុនីវង្ស ផ្សារទំនើបអ៊ីអន ផ្សារទំនើបសុរិយា ផ្សារទំនើបសុវណ្ណា និងសាខាផ្សារដើមថ្កូវដែលទើបបើកដំណើរការនេះ ។

សម្រាប់វត្តមាននៃសាខាទី៥នេះ ត្រូវបានរំពឹងទុកថានឹងបន្តទទួលបានការគាំទ្រខ្ពស់ពីសំណាក់អតិថិជន ដែលនិយមចូលចិត្តអាហារទាន់ចិត្ត លំដាប់លេខ ១ មកពីប្រទេសកូរ៉េ ៕

រូបភាព៖ នៃការត្រៀមបង្ហោះប៉ោងប៉ោង បើកសម្ពោធជាផ្លូវការ LOTTERIA សាខាទី៥ ផ្សារដើមថ្កូវ
រូបភាព៖ នៃការបើកសម្ពោធជាផ្លូវការ LOTTERIA សាខាទី៥ ផ្សារដើមថ្កូវ
រូបភាព៖ លោក ថេណា ក្នុងកម្មវិធី
រូបភាព៖ លោក ថេណា ក្នុងកម្មវិធី
រូបភាព៖ លោក ថេណា ក្នុងកម្មវិធី
រូបភាព៖ អតិថិជនរបស់ LOTTERIA កំពុងតែញ៉ាំអាហារដ៏ឈ្ងុយឆ្ងាញ់
រូបភាព៖ អតិថិជនរបស់ LOTTERIA កំពុងតែញ៉ាំអាហារដ៏ឈ្ងុយឆ្ងាញ់
រូបភាព៖ អតិថិជនរបស់ LOTTERIA កំពុងតែញ៉ាំអាហារដ៏ឈ្ងុយឆ្ងាញ់ និងទស្សនាការបកស្រាយចម្រៀងពីសំណាក់ លោក ថេណា តារាច្រៀង OriginalSong
រូបភាព៖ អតិថិជនរបស់ LOTTERIA ដែលបានអញ្ជើញចូលរួម
រូបភាព៖ ឈុតភ្លៅមាន់បំពង ជាមួយនឹងបឺហ្គឺ និងដំឡូងបំពង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ថេណា