ជប៉ុន៖ មកដល់សប្តាហ៍ទី៨ នៃលីកបាល់ទាត់លំដាប់ទី២ របស់ប្រទេសជប៉ុន ក្លិប Fujieda MYFC បានទទួលជ័យជំនះ ទៅលើក្រុម Giravanz Kitakyushu ក្នុងលទ្ធផល ២-០ កាលពីប៉ុន្មានម៉ោងមុននេះបន្តិច។

ជាមួយនឹងជ័យជំនះ ២-០នេះ បានធ្វើឲ្យក្រុម Fujieda MYFC ទទួលបាន៣ពិន្ទុ ក្រោយពីខកខានឈ្នះអស់ជាច្រើនប្រកួត។

ដោយឡែក ចំពោះខ្សែប្រយុទ្ធឆ្នើមរបស់កម្ពុជា ចាន់ វឌ្ឍនាកា វិញ នៅតែមិនទាន់មានឱកាសបានចូលលេងនៅឡើយទេ សូម្បីតែឈ្មោះជាកីឡាករបម្រុង។

គួររំលឹកផងដែរថា ខ្សែប្រយុទ្ធជម្រើសជាតិកម្ពុជា វ័យ២៣ឆ្នាំរូបនេះ នៅតែបន្តខំហ្វឹកហាត់ជាមួយមិត្តរួមក្រុមយ៉ាងសស្រាក់ស្រាំជារៀងរាល់សប្តាហ៍ ដើម្បីពង្រឹងកម្លាំងបន្ថែមទៀត ហើយចំពោះការមិនដាក់ វឌ្ឍនាកា ចូលលេងជម្រើសដំបូង គេពុំទាន់បានដឹងពីមូលហេតុច្បាស់លាស់ពីគ្រូបង្វឹកនៅឡើយទេ។

យ៉ាងណាមិញថ្មីៗនេះ លោក បែ មករា ដែលអ្នកចាត់ការទូទៅរបស់ក្លិបបឹងកេត ក៏បានធ្វើដំណើរទៅប្រទេសជប៉ុនផងដែរ ដើម្បីជួបពិភាក្សាជាមួយក្រុមការងាររបស់ក្លិប Fujieda MYFC ។

Fujieda MYFC បច្ចុប្បន្នកំពុងតែស្ថិតភាពយ៉ាប់យឺនក្នុងតារាង ប៉ុន្តែក្រោយទទួលបាន៣ពិន្ទុថ្ងៃនេះ បានធ្វើឲ្យពួកគេ រំកិលពីលេខ១៥ ទៅលេខ១៣ វិញ ក្នុងតារាងចំណាត់ថ្នាក់៕ 

រូបតំណាង៖ ក្លិប Fujieda MYFC បានទទួលជ័យជំនះ ទៅលើក្រុម Giravanz Kitakyushu ក្នុងលទ្ធផល ២-០
រូបតំណាង៖ ខ្សែប្រយុទ្ធជម្រើសជាតិកម្ពុជា វ័យ២៣ឆ្នាំ នៅតែបន្តខំហ្វឹកហាត់ជាមួយមិត្តរួមក្រុមយ៉ាងសស្រាក់ស្រាំជារៀងរាល់សប្តាហ៍ ដើម្បីពង្រឹងកម្លាំង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]