អាមេរិក៖ Floy Mayweather ជឿថាការប្រកួតទល់នឹង McGregor នឹងកើតឡើង ស្របពេលដែលរូបគេនឹងត្រៀមចូលសង្វៀនវិញ ក្រោយប្រកាសចូលនិវត្ដន៍ពីវិស័យប្រដាល់កាលពីប៉ុន្មានឆ្នាំមុន។

កំពូលអ្នកប្រដាល់សញ្ជាតិអាមេរិក បានចូលនិវត្ដន៍ជាមួយនឹងកំណត់ត្រាប្រកួត៤៩ដង ឈ្នះទាំងអស់ មិនស្គាល់ពាក្យថាចាញ់ឡើយ ហើយរូបគេទំនងនឹងវិលត្រលប់ចូលសង្វៀនសាជាថ្មី ដោយត្រូវប្រកួតទល់នឹងកំពូលអ្នកប្រដាល់ក្នុងទ្រុង Conor McGregor ។

គួរឲ្យដឹងថា Floyd Mayweather បានបង្ហាញខ្លួនក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ក្នុងនាមជាអ្នកគាំទ្ររបស់កីឡាករ Gervonta Davis ក្នុងការប្រកូតដែល Davis យកឈ្នះកីឡាករ Liam Walsh ក្នុងទឹកទី៣ ដើម្បីការពារខែ្សក្រវ៉ាត់ IBF World super featherweight របស់ខ្លួន។

បន្ទាប់ពីការប្រកួតនោះបានបញ្ចប់ កំពូលកីឡាករប្រដាល់ Floyd ដែលបានហ្វឹកហាត់អស់រយៈពេលជាង៦ខែ ដើម្បីរៀបចំក្នុងការត្រលប់ចូលសង្វៀនសារជាថ្មី ត្រូវបានអ្នកសារព័ត៌មានសួរអំពីការប្រកួតទល់នឹង McGregor។

Floyd បានឆ្លើយថា៖ «ប្រសិនបើខ្ញុំ និង McGregor ពិតជាចង់ប្រកួតគ្នាមែនោះ ខ្ញុំគិតថាការប្រកួតក៏នឹងអាចកើតឡើងដែរ»

Floyd បន្តទៀតថា «ខ្ញុំមានអាជីពដ៏អាសា្ចរ្យ ហើយអាជីពរបស់ខ្ញុំប្រហែលមិនទាន់បញ្ចប់ត្រឹមនេះទេ ដូច្នេះប្រហែលជាការឈ្នះលើកទី៥០ គឺឈ្នះលើ Conor McGregor ដូច្នេះយើងចាំមើលទាំងអស់គ្នា»

គួរបញ្ជាក់ដែរថា បុរសសញ្ជាតិអៀរឡង់ McGregor បានចុះហត្ថលេខាជាមួយប្រធានស្ថាប័ន UFC លោក Dana White កាលពីសប្ដាហ៍មុន ដើម្បីអាចឲ្យរូបគេប្រកួតទល់នឹង Floy Mayweather ក្នុងសង្វៀនប្រដាល់៕

ប្រសិនបើការប្រកួតរវាង Floy Mayweather និង Conor McGregor កើតឡើងមែននោះ តើប្រិយមិត្ដគិតថា កីឡាកររូបណានឹងឈ្នះ?

ប្រភព៖ Mirror

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]