(ភ្នំពេញ)៖ ទីបំផុតតារាសម្តែង មានប្រជាប្រិយភាព និងលេចធ្លោលើសកម្មភាពមនុស្សធម៌ លោក អ៊ឹម ជីវ៉ា ដូចដែលអ្វីជាការតាំងចិត្ត កាលពីនៅតូចៗពេលនេះ បានសម្រចតាមបំណងប្រាថ្នាររបស់ខ្លួនហើយ ពោលគឺថតរូបជាមួយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។

បង្ហោះភ្ជាប់ជាមួយរូបភាពមួយសន្លឹក បង្ហាញពីអនុស្សាវរីយ៍ថតជុំគ្នា ជាមួយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តារាសម្តែងរូបសង្ហាលោក អ៊ឹម ជីវ៉ា បានលើកឡើងបែបនេះថា «ខ្ញុំតែងតែតាំងចិត្តពីតូចមកថា ថ្ងៃណាមួយខ្ញុំនឹងបានថតរូបលើវេទិការជាមួយសម្តេចតេជោ ហ៊ុន សែន និងសម្តច ប៊ុន រ៉ានី ហ៊ុន សែន ឥឡូវនេះបានថតដូចបំណងហើយ សូមអរគុណសម្តេចទាំងពីរ ដែលផ្តល់ឱកាសដល់ខ្ញុំបាទ ខ្ញុំស្រឡាញ់សម្តេចទាំងពីរ!»។

បើតាមការបញ្ជាក់ ឲ្យដឹងបន្ថែមពីសំណាក់សាមីខ្លួន លោក អ៊ឹម ជីវ៉ា បានប្រាប់ Khmertalking ថា រូបភាពថតជាអនុស្សាវរីយ៍ជុំជាមួយ សម្តេចតេជោ ហ៊ុន សែន និងសម្តច ប៊ុនរ៉ានី ហ៊ុន សែន នេះ គឺអំឡុងពេលចូលរួមអបអរ ទិវាពិភពលោកកាកបាទក្រហមអឌ្ឍចន្ទក្រហម៨ឧសភា ឆ្នាំ២០១៧ កាលពីថ្មីៗកន្លមកនេះ។

សូមបញ្ជាក់ថា តារាសម្តែងប្រុសដែលកំពុងបង្ហាញវត្តមាន សម្តែងក្នុងខ្សែភាពយន្តរឿងភាគ ចាក់បញ្ចាំងនៅលើស្ថានីយទូរសទស្សន៍ប៉ុស្តិ៍CTNគឺរឿង «នំប៉័ងសុបិន្តស្នេហ៍» លោក អ៊ឹម ជីវ៉ា ត្រូវបានមហាជនមើលឃើញថា ជាតារាប្រុសដែលទទួលបានការគាំទ្រច្រើន នៅក្នុងអាជីពសិល្បៈ និងមានការងារច្រើនលើសកម្មភាពមនុស្សធម៌នានា៕

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វណ្ណីកា(May Be)