សង្គម

ស្នេហា​តាម​ហ្វេ​ស​ប៊ុ​ក ស៊ីដាច់​ម៉ូតូ​អូន !

សុក្រ ១៩ ឧសភា, ២០១៧ ១៣:៥៩

ខេត្តកណ្ដាល ៖ បុរស​ម្នាក់​ត្រូវ​បាន​នគរបាល​ចាប់​ខ្លូ​ន​កាលពី​ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០១៧ បន្ទាប់​ពី​បាន ឆបោក​ម៉ូតូ មួយ​គ្រឿង នៅ​ភូមិ​ពោធិ៍​បាន ឃុំ​ពោធិ៍​បាន ស្រុក​កោះធំ ពី​សង្សា​របស់​ខ្លួន ដែល​ស្គាល់គ្នា​តាម​ហ្វេ​ស​ប៊ុ​ក ។

មន្ត្រី​នគរបាល​ស្រុក​កោ​ធំ បានឱ្យ​ដឹង​ថា​ជនសង្ស័យ ដែល​បាន​ចាប់ខ្លួន​ឈ្មោះ ហេង វិសាល ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​ព្រែក​ពោធិ៍ ឃុំ​ទឹក​វិល ស្រុក​ស្អាង ខេត្តកណ្ដាល មុខរបរ​ជាងកាត់សក់ ។ បាន​ឆបោក​ម៉ូតូ​មួយ​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១១ ឡើង​តែម​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ ពី​ជន​រង​គ្រោះ​ឈ្មោះ ស៊ា​វ ស្រី​នាង ភេទ​ស្រី អាយុ ១៩​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​កោះ​ចាស់ ឃុំ​ព្រែក​ស្ដី ស្រុក​កោះធំ ខេត្តកណ្ដាល មុខរបរ​កសិករ កាលពី​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ​២០១៧ ។

នគរបាល​បានឱ្យ​ដឹង​បន្ថែម​ថា ជន​រង​គ្រោះ និង​ជនសង្ស័យ បាន​ស្គាល់គ្នា​តាម​រយៈ​ហ្វេ​ស​ប៊ុ​ក ប្រមាណ​កន្លះ​ខែ​មក​ហើយ ។ ដោយ​ជនសង្ស័យ កុហក​ជន​រង​គ្រោះ​ថា ជា​អ្នក​រកស៊ី​លក់ដូរ​គ្រឿង​អាហារ​សមុទ្រ​នៅ​កំពង់សោម និង​គ្មាន​ប្រពន្ធ​កូន​នោះ​ទេ ។

ក្រោយមក​ជន​រង​គ្រោះ​ដោយ​លង់​ជឿ​សម្ដី​របស់​ជនសង្ស័យ​ក៏​បាន​ព្រម​ធ្វើ​ជា​សង្សារ​ជាមួយ នឹង​ជនសង្ស័យ​តែ​ម្ដង​ទៅ ។ លុះ​នៅ​ថ្ងៃ​ទី​៩ ខែឧសភា ឆ្នាំ​២០១៧ ជនសង្ស័យ ហេង វិសាល បាន​សុំ​មក​លេង​ផ្ទះ​ជន​រង​គ្រោះ ស៊ា​វ ស្រី​នាង ដោយ​បាន​ទិញ​មឹក បង្គា ក្របែល យក​មក​ធ្វើ​អារ​ហារ​ហូប​ជាមួយ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ រួច​ក៏​ត្រឡប់​ទៅ​ផ្ទះ​វិញ ។ លុះ​នៅ​ព្រឹក ថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ​២០១៧ ជនសង្ស័យ​បាន​មក​លេង​ជន​រង​គ្រោះ​ម្ដងទៀត ដោយ​ណាត់ជួប​គ្នា​នៅ​ចំណុច​វត្ត​កំពង់​គរ ឃុំ​ពោធិ៍​បាន ស្រុក​កោះធំ ខេត្តកណ្ដាល ។

ដោយ​ជន​រង​គ្រោះ បាន​យក​ម៉ូតូ​របស់​ខ្លួន​ម៉ាក​ហុងដា ស៊េរី​ឆ្នាំ​២០១០ ទៅ​យក ហេង វិសាល រួច​បាន​នាំ​គ្នា​ដើរ​លេង​ក្នុង​វត្ត​ទួល​ព្រះរាជា រួច​ហើយ​បាន​ចូល​ទៅ​លេង​ផ្ទះ​ឈ្មោះ ចាន់ ថន ហៅ រស្មី ត្រូវជា​មេជាង​សម្អាងការ​របស់ ជន​រង​គ្រោះ នៅ​ភូមិ​ពោធិ៍​បាន ឃុំ​ពោធិ៍​បាន ស្រុក​កោះធំ ខេត្តកណ្ដាល ។ រហូត​ម៉ោងជាង​១២​ថ្ងៃ ជនសង្ស័យ​បានឃើញ​ម៉ូតូ​០១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១១ ពណ៌​ខ្មៅ​របស់​ឈ្មោះ ចាន់ ថន ហៅ រស្មី ក៏​បាន​ប្រើ​ល្បិច​កុហក​សង្សារ​ខ្លួន​ឈ្មោះ ស្រី​នាង ថា​ខ្លួន​មានការ​រវល់​ត្រូវ​ប្រ​ញ៉ាប់​ទៅ​ភ្នំពេញ​វិញ ក៏​បាន​ឲ្យ​ជន​រង​គ្រោះ​ខ្ចី​ម៉ូតូ​របស់​ឈ្មោះ ចាន់ ថន ហៅ​រស្មី ជិះ​វិញ ព្រោះ​វា​មាន​កញ្ចក់​ត្រឹមត្រូវ​ងាយស្រួល​ជិះ​ចូល​ក្រុងភ្នំពេញ រួច​ជន​រង​គ្រោះ​ក៏​បាន​ខ្ចី​ម៉ូតូ​មេជាង​របស់​ខ្លួន​ជិះ​ទៅ​ភ្នំពេញ​ជាមួយ​ជនសង្ស័យ​តែ​ម្ដង ។

នៅ​ពេល​ដល់​ភ្នំពេញ​ជនសង្ស័យ ក៏​បាន​ប្រើ​ល្បិច​កុហក​ជន​រង​គ្រោះ​ទៀត​ថា ខ្លួន​ត្រូវការ​ជិះ​ម៉ូតូ​ទៅ​យក​ឥ​វ៉ា​ន់​គេ​ផ្ញើ​មក ដោយ​ទុក​ឲ្យ​ឈ្មោះ ស្រី​នាង នៅ​រង់ចាំ​នៅ​ហាង​កាហ្វេ​មួយ​កន្លែង​ក្បែរ​វិមាន​ឯករាជ្យ ហើយ​ខ្លួន​ក៏​យក​ម៉ូតូ​នោះ​ទៅ​កាច់​ស្លាក​លេខ​ចោល រួច​ឡើង​តែម​ស៊េរី​ឆ្នាំ​២០១៥ រួច​គេចខ្លួន​គេ​បាត់ ។ ចំណែក​ជន​រង​គ្រោះ​ដោយ​រង់ចាំ​យូ​ពេក​មិនឃើញ​ជនសង្ស័យ​ត្រឡប់​មក​វិញ ទូរ​សព្ទ័​ទំនាក់ទំនង​ពុំ​បាន ដឹងខ្លួន​ថា​ចាញ់បោក​ជនសង្ស័យ ក៏​ត្រឡប់​មក​ផ្ទះ​វិញ​តែ​ម្ដង ។

រហូត​នៅ​ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០១៧ ទើប​មក​ដាក់​ពាក្យបណ្ដឹង​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កោះធំ ។ ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្ដឹង សមត្ថកិច្ច​ជំនាញ​ស្រុក​កោះធំ រួម​និង​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​បាន​ស្រាវជ្រាវ​រហូត​បាន​ព័ត៌មាន​ថា ជនសង្ស័យ​នៅ​ក្នុងភូមិ​ព្រែក​ពោធិ៍ ឃុំ​ទឹក​វិល ស្រុក​ស្អាង ខេត្តកណ្ដាល ពេល​នោះ​កម្លាំង​ជំនាញ​បាន​សហ​ការណ៍​ជាមួយ​នគរបាល​ស្រុក​ស្អាង ចុះ​ឃាត់ខ្លួន​ឈ្មោះ ហេង វិសាល នៅផ្ទះ​របស់​គេ ក្នុងភូមិ​ព្រែក​ពោធិ៍ និង​បាន​ដកហូត​ម៉ូតូ​ដែល​ជនសង្ស័យ​ឆបោក​យក​ទៅ​នោះ​មក​វិញ ។​-​បច្ចុប្បន្ន​ជនសង្ស័យ ហេង វិសាល និង​វត្ថុ​តាង ត្រូវ​បាន​បញ្ជូន​មក​កាន់​អធិការដ្ឋាន​គ​របាល​ស្រុក​កោះធំ ដើម្បី​កសាង​សំណុំ​បន្ត​ចាត់ការ​តាម​នីតិវិធី ៕

ប្រភព : កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

សាហាវ​ឃោ​ឃៅ​ណាស់​...! កាប់​ប្រហារ​ប្រពន្ធ​បោះ​ចូល​ក្នុង​ស្រះ​ទឹក
អ្នកទោសនៅខេត្តរតនគិរី៥នាក់ ហែកគុកលូនតាមលូ​គេចខ្លួន តែចាប់បានម្នាក់ដោយសារបាក់ជើងរត់មិនរួច, នៅពេលនេះ កម្លាំងសមត្ថកិច្ចកំពុង តាមចាប់មកវិញ
ជនជាតិវៀតណាម ជាមួយថ្នាំញៀនជិត១ពាន់គ្រាប់ និងថ្នាំម្សៅប្រមាណ៥គីឡូ ត្រូវកម្លាំងនគរបាល បង្ក្រាបបាននៅច្រកបន្ទាយចក្រី ខេត្តព្រៃវែង
ស្គាល់គ្នាដោយសារច្រឡំលេខទូរស័ព្ទសោះ ស្រលាញ់គ្នាដល់ហ៊ានដឹកដៃចូលរោងការ បើទោះជាមុខនាងខូចដោយសារទឹកអាស៊ីត

មតិ

SPONSORED CONTENTS