ភ្នំពេញ៖ ពិតជាមានភាពអង់អាច ក្លាហាន គួរឲ្យសរសើរមែន ចំពោះយុវតីស្រស់សោភាម្នាក់ ដែលមានវ័យទើបតែ១៣ឆ្នាំសោះ ប៉ុន្តែហ៊ានលេងនូវកីឡាម្យ៉ាង ដោយបានលោតពីលើអគារខ្ពស់កប់ពពក កម្ពស់ជាង២០០ម៉ែត្រ នៅម៉ាកាវ។ នេះបើតាមការបញ្ជាក់របស់ លោក ហេង ឡុង នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក

លោក ហេង ឡុង បានថ្លែងនៅក្នុងគណនីហ្វេសប៊ុករបស់លោកយ៉ាងដូច្នេះថា «សូមបង្ហាញមុខក្មេងស្រីខ្មែរអាយុ១៣ឆ្នាំ ហ៊ានលោតពីលើអាគារខ្ពស់កប់ពពក ដែលជាអាគារខ្ពស់ជាងគេលើពិភពលោកសម្រាប់កីឡាលោតពីលើចុះក្រោមដោយចងធ្ពក់ជើងឡើងលើ (BUNGY SPORT)។ អាគារនេះកម្ពស់ ២៣៣ម៉ែត្រ នៅទីក្រុងម៉ាកាវ» ។

យ៉ាងណាក៏ដោយ យើងនូវពុំទាន់បានដឹងពីអត្តសញ្ញាណរបស់យុវតីរូបនេះនៅឡើយទេ ប៉ុន្តែ គ្រាន់តែដឹងថា នាងជាជនជាតិខ្មែរ រស់នៅភ្នំពេញ។ នេះបើតាមការបន្ថែមឲ្យពីដឹងពី លោក ហេង ឡុង៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]