(ភ្នំពេញ)៖ ពិតជាគួរឲ្យរន្ធត់មែន ខណៈដែលស្រីស្រស់មានសម្រស់ផូរផង់ ម្រាមដៃដូចបន្លាក្រូច សាច់សម៉ដ្ឋរលោងគួរជាទីបេតី របស់បុរសៗ បែរជាគិតខ្លីមកលោតសម្លាប់ខ្លួន ទាំងវ័យក្មេងបែបនេះ ដែលបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់មហាជន នៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧នេះ។ តើប្រិយមិត្តមានដឹងទេថា នារីវ័យក្មេងប៉ងសម្លាប់ខ្លួននោះ មានសម្រស់ស្រស់ស្អាតកម្រិតណា?

អ្វីដែលមហាជនកំពុងចង់ដឹងនោះ គឺនៅពេលនេះ Khmertalking សូមបង្ហាញនូវសម្រស់ពិតរបស់នាង ជូនដល់ប្រិយមិត្តបានដឹងច្បាស់ ហើយពាក់ព័ន្ធនឹងមូលហេតុនៃ ការលោតសម្លាប់ខ្លួននេះ គឺផ្ដើមចេញពីវិបត្តិស្នេហា ខណៈដែលមុនពេលលោតសម្លាប់ខ្លួនពីសណ្ឋាគារ «កាហ្សា» នារីវ័យក្មេងស្រស់ស្អាតរូបនេះ បានសរសេរពាក្យ «Goodbye» នៅក្នុងគណនេយ្យ ហ្វេសប៊ុករបស់នាង ដែលមានឈ្មោះថា «Dami Yeng»។

ប៉ុន្តែការប៉ុនប៉ងផ្ដាច់ជីវិតខ្លួនឯងទាំងវ័យក្មេងនេះ ត្រូវបានមហាជនចាត់ទុកថា ជាសំណាងមួយក្នុង១ម៉ឺនគ្រោះថ្នាក់ ព្រោះមិនបានសម្រេច ដូចបំណង ពោលគឺត្រូវធ្លាក់ចូលទៅក្នុងអាងទឹក នៅក្បែរនោះ ទើបមិនស្លាប់ ដោយគ្រាន់តែរបួសធ្ងន់ប៉ុណ្ណោះ។

សូមបញ្ជាក់ថា នារីស្រស់ស្អាតម្នាក់ បានលោតពីជាន់ទី១២ នៃអគារខុនដូរ «កាហ្សា» នៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧នេះ ស្ថិតនៅតាមផ្លូវបេតុងក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ប៉ុន្តែពេលធ្លាក់មកក្រោម ចូលទៅក្នុងអាងទឹក បណ្តាលឲ្យរងរបួសធ្ងន់ ហើយត្រូវបានគេបញ្ជួនទៅកាន់ មន្ទីរពេទ្យកាល់ម៉ែត ធ្វើការសង្គ្រោះបន្ទាន់ ដែលនេះអាចនិយាយថា ជាសំណាង១ក្នុង១ម៉ឺនគ្រោះថ្នាក់។

នារីរងគ្រោះឈ្មោះ ហាស់ ឌីជូរលីន អាយុ១៧ឆ្នាំ ជាកញ្ញាឯកសំបកកង់រថយន្ត «Bridgestone» របស់ក្រុមហ៊ុន គង់ នួន។ ករណីលោតសម្លាប់ខ្លួននេះ ត្រូវបានសមត្ថកិច្ចបង្ហើបថា ផ្ដើមចេញពីវិបត្តិស្នេហា។

សូមរំឭកថា ក្នុងរយៈពេលមិនដល់មួយសប្តាហ៍ផង នៅទីតាំងអគារខុនដូរនេះ មាននារីម្នាក់បានលោត កាលពីវេលាម៉ោង៥ទៀបភ្លឺថ្ងៃទី១៣ ខែឧសភា ឆ្នាំ ២០១៧ បណ្តាលឲ្យស្លាប់។ នារីរងគ្រោះឈ្មោះ សោម ស្រីពេជ្រ អាយុ២៩ឆ្នាំ មុខរបរលក់ខោអាវតាមអនឡាញ ស្នាក់នៅផ្ទះលេខ៤៣E3 ផ្លូវលេខ១៣៤ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ ដែលមូលហេតុនោះ គឺមានជម្លោះជាមួយសង្សារ៕

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]