បរទេស៖ ខែ្សប្រយុទ្ធរបស់ក្រុម Atletico Madrid កីឡាករ Antonie Griezmann ជឿថាក្រុមអធិរាជស Real Madrid នឹងបរាជ័យក្រោមថ្វីជើងរបស់ក្រុមសេះបង្គង់ Juventus នៅវគ្គផ្ដាច់ព្រ័តពានរង្វាន់ UEFA Champions League ខាងមុខនេះ ខណៈដែលអ្នកចាំទីចាស់វស្សា Gianluigi Buffon សាកសមនឹងឈ្នះពានរង្វាន់ Ballon d'Or ជាងខែ្សប្រយុទ្ធឆ្នើម Cristiano Ronaldo។

ខែ្សប្រយុទ្ធរបស់ក្រុមជម្រើសជាតិបារាំងរូបនេះ ត្រូវបានធ្លាក់ចេញពីពានរង្វាន់ Champions League បន្ទាប់ពីត្រូវក្រុម Real Madrid ទម្លាក់នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត ក៏ដូចគ្នាទៅនឹងឆ្នាំមុន  Atletico ក៏ត្រូវ Real Madrid យកឈ្នះផងដែរ ក្នុងវគ្គផ្ដាច់ព្រ័ត។

Ronaldo ត្រូវបានមជ្ឈដ្ឋានមួយចំនួនធំយល់ថា នឹងក្លាយជាបេក្ខភាពដែលមានភាគរយច្រើនក្នុងការឈ្នះពានរង្វាន់ Ballon d’Or ជាលើកទី៥ ក្នុងអាជីពរបស់ខ្លួន ក្រោយប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់នេះ អាចជួយ Real Madrid ជិតក្លាយជាជើងឯក La Liga និង Champions League ។

Greizmann បាននិយាយទៅកាន់សារព័ត៌មាន El Larguero ថា៖ «Juventus នឹងឈ្នះ Champions League បន្ទាប់ពីនោះមក [Gianluigi] Buffon សមនឹងឈ្នះ Ballon d’Or»។

អ្នកចាំទីដ៏ស្មោះស័្មគ្រ Buffon បានរីករាយជាមួយនឹងការលេងនៅរដូវកាលនេះ ហើយរូបគេក៏បានបង្ហាញនូវទម្រង់លេងដ៏អស្ចារ្យផងដែរ បើទោះជាអ្នកចាទីជម្រើសជាតិអីុតាលីនេះ មានវ័យដល់ទៅ៣៩ឆ្នាំយ៉ាងណាក៏ដោយ៕

ចុះចំពោះប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ប្រភព៖ Dailymail

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]