សង្គម

កម្លាំងសមត្ថកិច្ចដកហូតថ្នាំញៀនជាង ៥០គីឡូក្រាម និងឃាត់ខ្លួនម្ចាស់សណ្ឋាគាររតនៈសម្បត្តិ នៅខេត្តរតនគិរី សង្ស័យជាមេខ្លោង

សុក្រ ១៩ ឧសភា, ២០១៧ ០៨:៥៦

(ភ្នំពេញ)៖ គ្រឿងញៀនជាច្រើនប្រភេទដូចជាមេតំហ្វាតាមីន ហេរ៉ូអ៉ីន និងប្រភេទថ្នាំគ្រាប់ជាច្រើនម៉ឺនគ្រាប់សរុបជាង ៥០គីឡូក្រាម ត្រូវបានកម្លាំងសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ ឆ្មក់ឆែកឆេររកឃើញ ក្នុងលំនៅឋានមួយកន្លែងស្ថិតទល់មុខ វត្តសំរោងអណ្តែត សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បន្ទាប់ពីការឆែកឆេររកឃើញគ្រឿងញៀននេះហើយ កម្លាំងសមត្ថកិច្ចជំនាញក៏បានបើកការស៉ើបអង្កេតបន្តរហូតឈានដល់ ការឃាត់ខ្លួន ម្ចាស់សណ្ឋាគាររតនៈសម្បត្តិនៅក្នុងខេត្តរតនគិរី នៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧នេះ ដោយសង្ស័យជាមេខ្លោងជួញដូរគ្រឿងញៀន។

ប្រតិបត្តិការឃាត់ខ្លួនម្ចាស់សណ្ឋាគាររតនៈសម្បត្តិនេះ ដឹកនាំដោយលោក ជា ពេជ្រ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តរតនគិរី ក្រោមការ បញ្ជាកម្លាំងដោយឧត្តមសេនីយ៍ត្រី ផែន ឌីណា ស្នងការរងទទួលកណ្តាលព្រហ្មទណ្ឌ។

លោកឧត្តសេនីយ៍ត្រី ផែន ឌីណា បានឲ្យដឹងថា ក្រោយពេលឃាត់ខ្លួន ជនសង្ស័យឈ្មោះ ស៊ី ឡាឡយ ជនជាតិខ្មែរ ដើមកំណើតជនជាតិភាគតិចឡាវ អាយុ ៤៣ឆ្នាំ ត្រូវបានបញ្ជូនមកមន្ទីរប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃចាត់ការបន្តតាមច្បាប់។

បើទោះបីជាយ៉ាងណាសមត្ថកិច្ចមិនទាន់បង្ហាញពីប្រតិបត្តិការលំអិត និងចំនួនថ្នាំញៀនដកហូតបាន ព្រមទាំងជនពាក់ព័ន្ធ ដែលត្រូវបង្រ្កាបនៅឡើយនោះទេ។

អង្គភាពព័ត៌មាន Fresh News នឹងស្វះស្វែងរកព័ត៌មានលំអិតបន្ថែមមកផ្សាយជូននាពេលក្រោយទៀត៕

ប្រភព : Fresh News

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

សាហាវ​ឃោ​ឃៅ​ណាស់​...! កាប់​ប្រហារ​ប្រពន្ធ​បោះ​ចូល​ក្នុង​ស្រះ​ទឹក
អ្នកទោសនៅខេត្តរតនគិរី៥នាក់ ហែកគុកលូនតាមលូ​គេចខ្លួន តែចាប់បានម្នាក់ដោយសារបាក់ជើងរត់មិនរួច, នៅពេលនេះ កម្លាំងសមត្ថកិច្ចកំពុង តាមចាប់មកវិញ
ជនជាតិវៀតណាម ជាមួយថ្នាំញៀនជិត១ពាន់គ្រាប់ និងថ្នាំម្សៅប្រមាណ៥គីឡូ ត្រូវកម្លាំងនគរបាល បង្ក្រាបបាននៅច្រកបន្ទាយចក្រី ខេត្តព្រៃវែង
ស្គាល់គ្នាដោយសារច្រឡំលេខទូរស័ព្ទសោះ ស្រលាញ់គ្នាដល់ហ៊ានដឹកដៃចូលរោងការ បើទោះជាមុខនាងខូចដោយសារទឹកអាស៊ីត

មតិ

SPONSORED CONTENTS