កាលពីម្សិលមិញ Gaby Scanlanបាន ធ្វើពិធីខួប កំនើតគំរប់ខួប ១៨ឆ្នាំ របស់នាង នៅក្លឹប Oscar នៅ Lancaster ប្រទេស អង់គ្លេស។ Gaby Scanlan បានហៅស្រា Cocktail ដែលមានតំលៃដល់ទៅ $13.5 ដុល្លា ក្នុងមួយកែវដែល ស្រានេះជាស្រា Cocktail ផ្សំជាមួយនិង អាហ្សូត ដែលមានផ្សែងហុយ គួរឲ្យចង់ពិសារ ប៉ុន្តែក្រោយពី នាងបានផឹកស្រានោះរួច Gaby មានការពិបាកក្នុងការដកដង្ហើម បន្ទាប់មកមិត្តរបស់នាង ក៏នាំទៅមន្ទីរពេទ្យ។

ក្រពះរបស់ Gaby ត្រូវបានកក ដោយសារតែ សារធាតុអាហ្សូត នៅក្នុងស្រា ដើម្បីរក្សាជីវិតរបស់នាង លោកវេជ្ជបណ្ឌិតបាន សម្រេចចិត្ត ធ្វើការវះកាត់ យកក្រពះចេញ ។ ចំនែកឯ ក្លឹប Oscar ត្រូវបានគេបញ្ឈប់ ឲ្យលក់រាល់ប្រភេទស្រាដែល មានលាយជាមួយ អាហ្សូតទាំងអស់។

យោងទៅតាម អ្នកវិទ្យាសាស្រ្ដស្រាវជ្រាវ បានឲ្យដឹងថា អាហ្សូត ហួតនៅសីតុណ្ហភាព -196°C គេប្រើវាសំរាប់ រក្សាម្ហូប ឬ ភេសជ្ជ: កំុឲ្យខូច បើយើងលេបវាចូលពោះវិញនោះ វាអាចធ្វើឲ្យ មាត់ បំពង់ក ឬ ក្រពះយើងកក។

ដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]