ចិន៖ ក្រោយពីមានគ្រូថៃជី ចិត្តសឿង ប៉ះជាមួយ អ្នកលេងក្បាច់គុនចម្រុះ រួចដួលត្រឹម១០វិនាទីហើយនោះ ពេលនេះ លេចមុខជើងខ្លាំងម្នាក់ទៀតហើយ ដែលជាអ្នកលេងក្បាច់គុនបុរាណចិន គឺក្បាច់គុនរបស់បក្សអ៊ូតាំង។

បើទោះជាយ៉ាងណាក៏ដោយ អ្នកលេងក្បាច់គុនអ៊ូតាំង មិនស្គាល់អត្តសញ្ញាណរូបនេះ ក៏មិនខុសគ្នាពីគ្រូថៃជីលើកមុនប៉ុន្មានដែរ ពោលគឺបានដួលសន្លប់លើសង្វៀន ត្រឹមរយៈពេល៧វិនាទីតែប៉ុណ្ណោះ ក្រោយបានពីសាកល្បងជាមួយអ្នកប្រដាល់ម្នាក់។

បើយោងតាមវីដេអូបានបង្ហាញឲ្យឃើញថា គ្រូចិន ដែលប្រើប្រាស់ក្បាច់គុនអ៊ូតាំងរូបនេះ បានបញ្ចេញកណ្តាប់ដៃទៅមុន ប៉ុន្តេមិនត្រូវចំគោលដៅនោះទេ។ ក្រោយមកមិនបង្អង់យូរ អ្នកប្រដាល់ដែលនៅក្នុងវីដេអូនេះ ក៏ប្រលះកណ្តាប់ដៃមកវិញ វាយជាច្រើនសន្ធឹក ធ្វើឲ្យអ្នកលេងក្បាច់គុនចិនដួលសន្លប់តែម្តង។

វីដេអូនេះក៏ទទួលបានការចាបអារម្មណ៍ខ្ពស់ និងមានអ្នកចុចមើលច្រើននៅលើបណ្តាញសង្គមក្នុងប្រទេសចិនផងដែរ៕

តោះមកទស្សនាវីដេអូខាងក្រោម៖ 

ប្រភព៖ Shanghaiist

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]