បរទេស៖ ក្រៅពីកីឡាបាលទាត់ ប្រដាល់ ក៏ដូចជាកីឡាផ្សេងៗទៀត កីឡាវាយកូនបាល់គឺជាកីឡាមួយក្នុងចំណោមកីឡាល្បីៗ ដែលមានអ្នកគាំទ្ររាប់លាននាក់ជុំវិញពិភពលោកទស្សនា ក៏ដូចជាមានភាពល្បីល្បាញតាំងពីអតីតកាល រហូតមកទល់សព្វថៃ្ង។ 

ដូច្នេះថៃ្ងនេះ Khmerload សូមបង្ហាញជូននូវអត្ដពលិក វាយកូនបាល់ទាំង១០ ដែលត្រូវបានគេចាត់ទុកថា គឺជាអត្ដពលិកដែលលេងបានល្អ និងល្បីជាងគេ ដោយក្នុងនោះរួមមានទាំងកីឡាករពីអតីតកាល និងបច្ចុប្បន្ន ឲ្យប្រិយមិត្ដបានដឹងទាក់ទងនឹងជីវប្រវត្ដិ ក៏ដូចជាអាជីពជាកីឡាករទាំងនេះផងដែរ។

១០. John Mcenroe

លោក John Mcenroe កើតក្នុងឆ្នាំ១៩៥៩ ក្នុងប្រទេសអាល្លឺម៉ង់ ហើយរូបលោកត្រូវបានអ្នកអត្ថាធិប្បាយទូរទស្សន៍ និយាយអំពីលោកគ្រប់ទីកន្លែង អស់រយៈពេលជាង ២ទស្សវត្សមកហើយ ដោយសារតែស្នាដៃ ក៏ដូចជាទេពកោស្យលរបស់លោកក្នុងកីឡាវាយកូនបាល់នេះ ខណៈរូបលោកក៏ធ្លាប់ជាកីឡាករដែលលេងជាខែ្សបម្រើក្នុងកីឡាបាល់ទះផងដែរ។ 

ដោយសារតែអត្ដចរិតមិនល្អម្ដងម្កាល ធើ្វឲ្យប្រិយមិត្ដខ្លះក៏ចូលចិត្ដ និងខ្លះមិនចូលចិត្ដរូបលោក។ John Mcenroe គឺជាកីឡាករដែលមានការប្រកួតប្រជែងខ្ពស់ និងស្អប់ការបោះបង់ ហើយពេលខ្លះរូបគេក៏អនុញ្ញាតឲ្យអារម្មណ៍របស់គេមានភាពស្ងប់ ពោលគឺរូបគេតែងតែនៅម្នាក់ឯងមុននឹងការប្រកួតមកដល់ ដើម្បីឲ្យរូបគេធើ្វការប្រកួតប្រកបដោយលទ្ធផលល្អ។

រូបលោកបានឈ្នះពានរង្វាន់សរុបចំនួន ៧១ពាន ដែលពានធំជាងគេនោះគឺ Grand Slam រូបលោកបានឈ្នះចំនួន៧ដង។ លោកបានចូលនិវត្ដន៍ក្នុងឆ្នាំ១៩៩២ ហើយត្រូវបានសហព័ន្ធវាយកូនបាល់ពិភពលោកបញ្ចូលក្នុងបញ្ជីកំពូលអត្ដពលិកវាយកូនបាល់ដ៏ល្បីល្បាញក្នុងឆ្នាំ១៩៩៩។

លោក John Mcenroe

៩. Ivan Lendl

លោក Ivan Lendl កើតក្នុងឆ្នាំ១៩៦០ ក្នុងប្រទេសឆេកូស្លូវ៉ាគី គឺជាកីឡាករវាយកូនបាល់ដ៏លេចធ្លោជាងគេក្នុងទស្សវត្សទី៨០។ រូបលោកធ្លាប់ជាប់ជាកីឡាករលំដាប់ពិភពលោករយៈពេល៤ឆ្នាំជាប់គ្នា ហើយបានគ្រងដំណែងជាកីឡាករលេខ១ពិភពលោកអស់រយៈពេល ២៧០សបា្ដហ៍ ដែលជាកំណត់ត្រាពុំទាន់មានកីឡាករណាអាចបំបែកបានទេ គិតមកទល់សព្វថៃ្ងនេះ។ 

ពានរង្វាន់ក្នុងអាជីពរបស់ Ivan ដែលបានឈ្នះទាំងអស់នោះគឺមានចំនួន៩៤ពានរង្វាន់ ដែលក្នុងនោះពានរង្វាន់ធំជាងគេ Grand Slam រូបគេអាចឈ្នះចំនូន ៨ដង ផងដែរ។

លោក Ivan Lendl

៨. Jimmy Connors

លោក Jimmy Connors កើតក្នុងឆ្នាំ១៩៥២ ក្នុងប្រទេសកាណាដា គឺជាកីឡាករវាយកូនបាល់ម្នាក់ដែលគ្មានកីឡាករណាអាចត្រួតត្រាកីឡាវាយកូនបាល់ច្រើនជាងរូបគេនោះទេ ក្នុងអំឡុងទសវត្ស៧០។ ក្នុងឆ្នាំ១៩៧៤ Connors តែម្នាក់ឯង មានកំណត់ត្រារហូតដល់ទៅ ៩៩-៤ ហើយបានឈ្នះពានរង្វាន់ Grand Slam ចំនួន៣ដង ក្នុងការប្រកួតដែលរូបគេបានចូលរួម។

Connors ត្រូវបានគេហាមមិនឲ្យចូលរួមការប្រកួត French Open ក្នុងឆ្នាំ១៩៧៤ ដោយសារតែលោកបានបង្កើតនៅសមាគមន៍មួយជាមួយនឹងសហព័ន្ធកីឡាវាយកូនបាល់ ដែលចំណុចនេះរូបលោកត្រូវបានរារាំងពីការប្រកួត Grand Slam ក្នុងឆ្នាំដដែលនោះ។ រូបលោកបានចូលនិវត្ដន៍ក្នុងឆ្នាំ១៩៩៦ ចំនែកពានរង្វាន់ទាំងអស់ដែលលោកបានឈ្នះក្នុងអាជីបរបស់លោក គឺមានរហូតដល់ទៅ១០៩ពានរង្វាន់ ដែលក្នុងនោះពានរង្វាន់ Grand Slam រូបលោកអាចឈ្នះបានចំនួន៨ដង។

លោក Jimmy Connors

៧. Andre Agassi

លោក Andre Agassi កើតក្នុងឆ្នាំ១៩៧០ គឺជាកីឡាករវាយកូនបាល់ម្នាក់ដ៏មានប្រជាប្រិយភាពបំផុត។ រូបលោកមានអត្ដចរិកដ៏ជាក់លាក់មួយ ជាពិសេសគឺការស្លៀកពាក់ពេលប្រកួត ដែលធើ្វឲ្យរូបគេមើលទៅប្រៀបដូចជាអ្នកប្រយុទ្ធម្នាក់នៅលើទីលាន។

Andre គឺជាកីឡាករដំបូងគេដែលអាចឈ្នះការប្រកួតកម្មវិធី Grand Slam ទាំង៤ នៅលើទីលានខុសៗគ្នា (ស្មៅ, ដីក្រហម នឹងលើដីធម្មតា) ។ ពានរង្វាន់ដែលលោកឈ្នះសរុបទាំងអស់ចំនួន៦០ពាន ដែលពាន Grand Slam រូបលោកអាចឈ្នះចំនួន៨ដង។

លោក Andre Agassi

៦. Bjorn Borg

លោក Bjorn Borg កើតក្នុងឆ្នាំ១៩៥៦ ក្នុងប្រទេសស្វីស ហើយរូបលោកត្រូវបានគេស្គាល់យ៉ាងច្បាស់ថាជាស្ដេចវាយកូនបាល់ក្នុងអំឡុងចុងទស្សវត្ស៧០។ រូបលោកមានការប្រកួតដ៏អស្ចារ្យដែលមិនអាចបំភ្លេចបានជាមួយនឹងលោក John McEnroe និងលោក Jimmy Connors ជាដើម។

រូបលោកបានឈ្នះពានរង្វាន់ជាប់គ្នា គិតចាប់ពីឆ្នាំ១៩៧៦ រហូតដល់ឆ្នាំ១៩៨០។ ទោះបីជាអាជីពជាកីឡាករវាយកូនបាល់របស់លោកមានរយៈពេលខ្លីក៏ពិតមែន ប៉ុន្ដែលោកអាចឈ្នះពានរង្វាន់ Grand Slam រហូតដល់ទៅ១១ដងឯណោះ។ រូបលោកបានចូលនិវត្ដន៍ក្នុងឆ្នាំ១៩៨៣ ដែលពេលនោះលោកមានវ័យត្រឹម២៦ឆ្នាំ ប៉ុណ្ណោះ។

លោក Bjorn Borg

៥. Novak Djokovic

លោក Novak Djokovic កើតក្នុងឆ្នាំ១៩៨៧ បច្ចុប្បន្នមានទីលំនៅ ក្នុងទីក្រុង Monaco ប្រទេសបារាំង។ 

Djokovic បានចាប់ផ្ដើមអាជីពជាកីឡាករវាយកូនបាល់ក្នុងឆ្នាំ២០០៣។ កីឡាករវ័យ២៩ឆ្នាំនេះ នៅតែបន្តសក្កានុពលរបស់ខ្លួនក្នុងការឈ្នះពានរង្វាន់ Grand Slam ជាច្រើនបន្ថែមទៀត ហើយនៅពេលដែលអាជីពរបស់គេត្រូវបានបញ្ចប់ រូបគេនឹងឃើញថា ខ្លួនគឺជាកីឡាករវាយកូនបាល់ដ៏ខ្លាំងមួយក្នុងចំណោមកីឡាករខ្លាំងៗក្នុងប្រវត្ដិសាស្រ្ដកីឡាវាយកូនបាល់។ 

ជាមួយនឹងការឈ្នះពាន Grand Slam ដល់ទៅ១២ដង រួមបញ្ចូលនឹងពានរង្វាន់ Australian Open និង French Open ក្នុងឆ្នាំ២០១៦ ក្នុងវ័យ២៩ឆ្នាំ Novak Dojokovic ត្រូវបានអ្នកគាំទ្រចាត់ទុកជាកីឡាវាយកូនបាល់ម្នាក់ដែលមានសក្កានុពលខ្ពស់ក្នុងការឈ្នះពានរង្វាន់ ក៏ព្រោះតែថ្វីដៃនៃការប្រកួតរបស់គេមានភាពរហ័ស និងស្វិតស្វាញ ក្នុងការបំបាក់គូប្រកួត។

លោក Novak Djokovic

៤. Rafael Nadal

លោក Rafael Nadal កើតក្នុងឆ្នាំ១៩៨៦ ប្រទេសអេស្ប៉ាញ គឺជាកីឡាករវាយកូនបាល់ម្នាក់ដែលត្រូវបានគេចាត់ទុកថាជាកីឡាករដែលជោគជ័យខ្លាំងក្នុងវិស័យនេះ ដោយសារតែ លោកអាចឈ្នះពានរង្វាន់ Grand Slam រហូតដល់ទៅ១៤ដង ឯណោះ។ 

Nadal ត្រូវបានគេផ្ដល់រហស្សនាមថា ជាសេ្ដចវាយកូនបាល់លើទីលានដីក្រហមដោយសារតែភាពបត់បែនរបស់គេ គឺមានភាពអសា្ចរ្យក្នុងការបំបាក់គូប្រកួតជារឿយៗ។ 

ពានរង្វាន់ដែលកីឡាករសញ្ជាតិអេស្ប៉ាញបានឈ្នះនោះ គឺមានចំនួន ៦៩ពាន ខណៈដែល Grand Slam រូបគេអាចឈ្នះបានចំនូន១៤ដង។

លោក Rafael Nadal

៣. Rod Laver

លោក Rod Laver កើតក្នុងឆ្នាំ១៩៣៨ ក្នុងប្រទេសអូស្រា្ដលី ហើយលោកគឺជាកីឡាករវាយកូនបាល់តែម្នាក់គត់ដែលអាចឈ្នះពានរង្វាន់ Grand Slam ចំនួន២ដង ក្នុងនាមជាកីឡាករស្ម័គ្រចិត្ដឆ្នាំ១៩៦២ និងជាកីឡាករអាជីពឆ្នាំ១៩៦៩ ។ ក្នុងសម័យមុន ការប្រកួតពានរង្វាន់ Grand Slam គឺមានសម្រាប់តែការស្ម័គ្រចិត្ដតែប៉ុណ្ណោះ ខណៈដែលការចាប់ផ្ដើមកែប្រែឲ្យកីឡាករអាជីពចូលរួមគឺក្នុងឆ្នាំ១៩៦៨។

លោក Laver បានជាប់ជាកីឡាករវាយកូនបាល់លេខ១ពិភពលោក រយៈពេល៥ឆ្នាំ នៃការប្រកបអាជីពមួយនេះ ហើយរូបលោកបានចូលនិវត្ដន៍ក្នុងឆ្នាំ១៩៧៩ ។

ចំពោះពានរង្វាន់ដែលលោកបានឈ្នះទាំងអស់សរុបគឺរហូតដល់ទៅ ២០០រង្វាន់ ដែលក្នុងនោះពានរង្វាន់ Grand Slam រូបលោកអាចឈ្នះបានចំនួន ១១ដង។

លោក Rod Laver

២. Pete Sampras

ប្រសិនបើពុំមានវត្ដមានរបស់កីឡាករ Roger Federer នោះទេ លោក Peter Sampras អាចត្រូវបានគេពិចារណា ថារូបគេគឺជាកីឡាករវាយកូនបាល់លំដាប់លេខ១ពិភពលោក ដ៏អស្ចារ្យម្នាក់បាត់ទៅហើយ។ 

លោក Peter Sampras កើតក្នុងឆ្នាំ១៩៧១ ក្នុងរដ្ឋ California សហរដ្ឋអាមេរិក បានចាប់ផ្ដើមអាជីពជាកីឡាករវាយកូនបាល់ក្នុងឆ្នាំ១៩៨៨ ហើយបានចូលនិវត្ដន៍ក្នុងឆ្នាំ២០០២។ រូបលោកបានជាប់ជាកីឡាករលេខ១ពិភពលោក ចំនួន៦ដងជាប់គ្នា ហើយបានឈ្នះជើងឯក Grand Slam ចំនួន១៤ដង ដែលជាកំណត់ត្រាមួយនៅពេលនោះ។ 

ពានរង្វាន់ដែលលោកបានឈ្នះសរុបចំនួន៦៤ពាន ហើយក្នុងឆ្នាំ២០០៧ លោកត្រូវបានគេចាត់បញ្ចួលក្នុងបញ្ជីកីឡករវាយកូនបាល់ដ៏អស្ចារ្យក្នុងប្រវត្ដិសាស្រ្ដ។

លោក Peter Sampras

១. Roger Federer

លោក Roger Federer កើតក្នុងឆ្នាំ១៩៨១ ក្នុងទីក្រុង Basel ប្រទេសស្វីស បានចាប់អាជីពជាកីឡាករវាយកូនបាល់ក្នុងឆ្នាំ១៩៩៨ ហើយរូបគេត្រូវបានគេចាត់ទុកជាកីឡាករវាយកូនបាល់ដ៏អស្ចារ្យជាងគេលើលោកក្នុងពេលបច្ចុប្បន្ន។ 

ពានរង្វាន់ Grand Slam មានរហូតដល់ទៅ១៨ និងពានដ៏ទៃទៀតដែលកំពុងតែរង់ចាំលោក ដែលនេះបានបង្ហាញឲ្យឃើញថា រូបលោកនៅតែជាកីឡាករដ៏ខ្លាំងបំផុតសម្រាប់កីឡាវាយកូនបាល់នេះ ស្របពេលបច្ចុប្បន្នលោកមានវ័យ៣៥ឆ្នាំហើយ។ 

ជ័យជំនះរបស់លោកទៅលើ Rafael Nadal បានបញ្ជាក់យ៉ាងច្បាស់ថា Roger Federer គឺជាកីឡាករដ៏ខ្លាំងជាងគេលើលោក។ ពានរង្វាន់ដែលលោកបានឈ្នះសរុបមកទល់បច្ចុប្បន្ននេះគឺមានចំនួន ៨៩ពាន ខណៈដែលពានរង្វាន់ Grand Slam រូបលោកអាចឈ្នះរហូតដល់ទៅ ១៨ដង ឯណោះ។

លោក Roger Federer

ប្រភព៖ newsday | howtheyplay

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]