តៃវ៉ាន់៖ កាលពីថ្មីៗកន្លងទៅនេះ តន្ត្រីជួបជុំអ្នកគាំទ្រជាលើកចុងក្រោយនៅឯទីក្រុងតៃបិុ របស់ក្រុមចម្រៀងនារីកូរ៉េ T-ara បានប្រព្រឹត្តទៅយ៉ាងរលូន និងមានការចូលរួមយ៉ាងច្រើនកុះករ ពីសំណាក់អ្នកគាំទ្ររបស់ពួកគេផងដែរ។

ដោយឡែក ក្រឡេកមកការសម្តែងវិញម្តង នៅត្រង់វគ្គសម្តែងជាគូបទ​«Troublemaker» ​​Version ស្រី ជាមួយនឹង កញ្ញា Hyomin និងកញ្ញា Jiyeon ដែលធ្វើឲ្យអ្នកគាំទ្រស្រែកយ៉ាងខ្លាំងនោះ គេក៏ចាប់អារម្មណ៍ឃើញថា ឈុតពណ៌សដែលពាក់ដោយកញ្ញា Hyomin ហាក់បីដូចជាមានភាពមិនប្រក្រតី។

ជាការពិតណាស់ គឺថាតាំងពីចាប់ផ្តើមសម្តែងបទចម្រៀងរហូតដល់បញ្ចប់ទៅវិញ គឺនាងបានព្យាយាមទាញរ៉ូបរបស់នាង ឡើងរហូតដោយប្រុងប្រយ័ត្ន និងមិនឲ្យអ្នកគាំទ្រចាប់អារម្មណ៍។ បើយោងតាមវីដេអូខាងក្រោម បានឲ្យឃើញថា រ៉ូបរបស់នាងគឺជារ៉ូបគ្មានដៃ និងផ្នែកខាងលើមានសភាពខើច ដែលងាយធ្វើឲ្យរបូត និងអាចចេញល្វែងលើបានយ៉ាងងាយ បើនាងមិនព្យាមយាមទប់វា។

មិនថាយ៉ាងណា បើទោះជារ៉ូបនេះ បង្កជាឧបសគ្គក្នុងពេលសម្តែងចំពោះនាងក្តី ប៉ុន្តែកញ្ញា Hyomin ក៏អាចឆ្លងកាត់វាបានដោយជោគជ័យ និងធ្វើបានយ៉ាងល្អផងដែរ៕

ដូចនេះចង់ដឹងថាយ៉ាងណានោះ ទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]