ភ្នំពេញ៖ តារាសម្តែង អ្នកនាង គង់ ចាន់ស្រីមុំ និងលោក គឹម សីហា តែងត្រូវបានមហាជនជាច្រើន កោតសរសើរមិនដាច់ពីមាត់ ដោយមិនថា មុនឬក្រោយពេលរៀបការនោះទេ គឺស្នេហារបស់ពួកគេ ផ្អែមល្អែមរហូត ហើយពេលខ្លះក៏ធ្វើឲ្យអ្នកគាំទ្រអត់ទ្រាំមិនច្រណែននឹងពួកគេ មិនបានថែមទៀតផង ។

ជាការពិតណាស់ ក៏ដូចជាថ្មីៗនេះផងដែរ អ្នកនាង គង់ ចាន់ស្រីមុំ ក៏បានបង្ហោះសារជាមួយនឹងរូបភាពប៉ុន្មានសន្លឹក នៅលើទំព័រហ្វេសប៊ុករបស់នាង ដោយបានបង្ហាញពីអារម្មណ៍រំភើប និងត្រេកអរចំពោះសកម្មភាពរបស់ស្វាមីរបស់នាងជាខ្លាំង ដែលតែងតែយកចិត្តទុកដាក់ប្រពន្ធជានិច្ច។

ដោយក្នុងសារនោះមានអត្ថន័យដូចតទៅ៖

«ក្រោយពេលធ្វើការហត់មកសម្រួលអារម្មណ៍ ជាមួយនិងកៅអីម៉ាស្សាថ្មីដែលប្តីបានជ្រើសរើសយ៉ាងពិសេសសំរាប់អូន អរគុណប្តីសំលាញ់ដែលតែងតែយល់ចិត្តអូន តែងតែដឹងពីធុរៈអូនគ្រប់ពេលតែម្តង ស្រលាញ់បងលើសពីពាក្យថាស្រលាញ់ទៅទៀត ព្រោះបងតែងតែផ្តល់គ្រប់យ៉ាងអោយអូនលើសពីការរំពឹងទុក love you the most hubby jub jub»

ចុះប្រិយមិត្តវិញយល់យ៉ាងណាដែរ?  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គឹម សីហា