បរទេស៖ កំពូលកីឡាករវាយកូនបាល់ពិភពលោក Roger Federer បានប្រកាសថា ខ្លួននឹងមិនចូលរួមការប្រកួត French Open ដែលធើ្វនៅលើទីលានដីក្រហមឡើយ ហើយបានបញ្ជាក់ទៀតថា ខ្លួននឹងប្រកួតតែនៅលើទីលានធម្មតា នឹងទីលានប្រើស្មៅប៉ុណ្ណោះ។

កីឡាករលំដាប់ថ្នាក់ទី៥ ពិភពលោក បានពន្យល់ពីមូលហេតុ គឺដោយសារខ្លួនចង់សម្រាក ត្រៀមខ្លួនសម្រាប់ប្រកួតលើទីលានធម្មតា និងទីលានប្រើស្មៅ ហើយណាមួយទីលានទាំងពីរវាអំណោយផលដល់រាងកាយ ជាងទីលានដីក្រហម។ 

គួរឲ្យដឹងថា នេះគឺជាអវត្តមានលើកទីពីរហើយ ដែលកាលពីឆ្នាំមុនកីឡាករសញ្ជាតិស្វីសរូបនេះ ក៏បានដកខ្លួនពី French Open ម្ដងមកហើយដែរ ដោយសាររបួស។

Roger Federer

Federer បានសរសេរក្នុងបណ្ដាញសង្គម Twitter ថា៖ «គួរឲ្យសោកស្ដាយ ខ្ញុំនឹងមិនប្រកួតលើទីលានដីក្រហមទេឆ្នាំនេះ។ ខ្ញុំនឹងនឹកអ្នកគាំទ្ររបស់ខ្ញុំនៅប្រទេសបារាំង ប៉ុន្ដែយ៉ាងណាក៏អរគុណនៅការគាំទ្ររបស់អ្នករាល់គ្នា»។

តារាឆ្នើមវ័យ ៣៥ឆ្នាំមិនសូវប៉ិនប្រសប់លើទីលានដីក្រហមប៉ុន្មានទេ ពោលគឺធ្លាប់ឈ្នះ French Open ម្ដងគត់ក្នុងអាជីពកាលពីឆ្នាំ២០០៩។ ការប្រកួត French Open នឹងចាប់ផ្ដើមនៅថ្ងៃទី២២ ឧសភា ខាងមុខ ខណៈជើងឯកចាស់បានទៅលើកីឡាករ Novak Djokovic៕

Federer លើកពាន French Open កាលពីឆ្នាំ២០០៩
Federer លើកពាន Australian Open ដើមឆ្នាំ២០១៧ ក្រោយបំបាក់ Rafael Nadal

ប្រភព៖ The Sun

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]