បូស្នី៖ កីឡាការិនីម្នាក់ បានបំផ្លាញអាជីពរបស់ខ្លួន ត្រូវគេបញ្ឈប់មិនឲ្យពាក់ព័ន្ធជាមួយបាល់ទាត់អស់មួយជីវិត ដោយសារបានឡើងសង្កត់វាយគូប្រកួតមិនសំចៃដៃ ប្រៀបដូចជាវាយក្នុងទ្រុង ដោយហេតុការណ៍នេះបានកើតឡើងក្នុងប្រទេសបូស្នី។

កីឡាការិនី Silvija Sekacic ត្រូវបានអាជ្ញាកណ្ដាលអោយកាតក្រហម មូលហេតុគឺដោយសាររូបនាងបានវាយកីឡាការិនី Adnu Ljubanovic មិនសំចៃដៃ ដែលប្រៀបបានដូចទៅនឹងការវាយក្នុងទ្រុង អំឡុងការប្រកួតបាល់ទាត់នារីរវាងក្រុម Zeljeznicar របស់ប្រទេសបូស្នី ទល់នឹងក្រុម Mladost របស់ប្រទេសម៉ុងតេណេហ្គ្រោ។

ទង្វើដ៏សាហាវនេះ គណកម្មាធិការវិន័យរបស់សមាគមន៍កីឡាបាល់ទាត់បូស្នីបានសម្រេចបញ្ឈប់ Sekacic មិនឲ្យលេង និងពាក់ព័ន្ធជាមួយនឹងបាល់ទាត់អស់មួយជីវិតក្នុងប្រទេសបូស្នី ដោយលើកហេតុផលថា វាជាសកម្មភាពធ្ងន់ធ្ងរខ្លាំងពេក ដោយមិនអាចទទួលយកបាន។

ការបញ្ឈប់នេះក៏សម្រេចតាមការស្នើពីក្រុម Mladost ផងដែរ។ ក្លឹប Mladost បាននិយាយថា៖ «វាគ្រប់គ្រាន់អាចនិយាយបានថា អាកប្បកិរិយាបែបនេះមិនគួរអត់ឱន ឬគ្រាន់តែពិន័យធម្មតាៗបានទេ។ មនុស្សដូច Sekacic គ្មានកន្លែងលេងបាល់ ពិតជាសមហើយ»

ប្រភព៖ The Sun

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]