ភ្នំពេញ៖ ថ្មីៗនេះបទចម្រៀងមនោសញ្ចេតនាមួយបទ របស់តារាចម្រៀងវ័យក្មេងលោក ថេណា ដែលមានចំណងជើងថា «ខុសជំនាន់» កំពុងតែបានអង្រួនចិត្តយុវវ័យគ្រប់គ្នា។

ជាពិសេស គឺមនុស្សប្រុសដែលបានលួចស្រលាញ់មនុស្សស្រីដែលអាយុបងខ្លួន ពិតជាត្រូវសាច់រឿងខ្លាំងណាស់។

ទន្ទឹមនឹងភាពល្បីល្បាញរបស់បទនេះ អ្នកនាងពេជ្រ សោភា តារាចម្រៀងស្រីរបស់ផលិតកម្មរស្មីហង្សមាស ដែលកំពុងតែមានប្រជាប្រិយភាពយ៉ាងខ្លាំងក៏បានប្រាប់ថា អ្នកនាងក៏ពេញចិត្តជាមួយបទចម្រៀងនេះខ្លាំងដែរ។ ព្រមទាំងបានបង្ហើបថា ពេលនេះអ្នកនាងក៏កំពុងពិចារណាសុំយោបល់ពីអ្នកគាំទ្រថា តើមានអ្នកគាំទ្រប៉ុន្មាននាក់ ដែលចង់ឱ្យអ្នកនាងរួមគ្នា ជាមួយ លោកថេណា? 

ដោយអ្នកនាង ពេជ្រ សោភា បានឱ្យដឹងនៅក្នុងហ្វេសប៊ុករបស់ខ្លួនកាលពីយប់មិញ ថា៖ «ថេណា ជាតារាចម្រៀងដែលខ្ញុំច្រៀងជាមួយ ខ្ញុំស្រលាញ់បទចម្រៀងរបស់គាត់ ជាមនុស្សពូកែតែចូលចិត្តនិយាយដាក់ខ្លួន មានfanប៉ុន្មាននាក់ចង់ឱ្យខ្ញុំរួមគ្នាជាមួយគាត់?» ។ 

ពេលសារដូច្នេះ លោកថេណា ក៏បានប្រាប់នៅលើហ្វេសប៊ុកខ្លួនថា៖ 

«Thank u so much Bong Srey my idol (អរគុណច្រើនបងស្រី)»

ស្របពេលជាមួយគ្នានេះដែរ អ្នកនាង ពេជ្រ សោភា ក៏បានច្រៀងបទ «ខុសជំនាន់» ជា Version ស្រីផងដែរ។ 

ចុះប្រិយមិត្តយល់យ៉ាងណា  ហើយចង់ឲ្យ អ្នកនាង ពេជ្រ សោភា ចាប់ដៃគូ  ជាមួយនឹង ថេណា ដែរទេ?

តោះទៅស្តាប់អ្នកនាង ពេជ្រ សោភា ច្រៀងបន្តិចទៅមើលយ៉ាងណាដែរ៖

អ្នកនាង ពេជ្រ សោភា
លោក ថេណា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ថេណា