អេស្ប៉ាញ៖ ការប្រកួតវាយតេន្នីស នៃពានរង្វាន់ Madrid Open វគ្គពាក់កណ្តាលផ្តាច់ព្រ័តកាលពីម្សិលមិញ បានបញ្ចប់ទៅដោយ កីឡាករ Rafael Nadal បានយកជ័យជំនះទៅលើ ជើងខ្លាំងលំដាប់លេខ២ពិភពលោក Novak Djokovic ក្នុងលទ្ធផលឈ្នះ២សេតជាប់ៗគ្នា ៦-៤ និង ៦-២ ។

ក្នុងអំឡុងការប្រកួតនេះ គេក៏សង្កេតឃើញវត្តមានកំពូលកីឡាករបាល់ទាត់២រូបចូលរួមទស្សនាផ្ទាល់ផងដែរ ដែលសុទ្ធសឹងតែជាជើងខ្លាំងរបស់ក្លិប Real Madrid គឺកីឡាករ Cristiano Ronaldo និងអតីតខ្សែប្រយុទ្ធ Raul Gonzalez ។

Ronaldo បានមកទស្សនាការប្រកួតជាមួយមិត្តស្រីរបស់ខ្លួន ដោយសារតែកីឡាកររូបនេះគឺជាអ្នកគាំទ្រ និងមិត្តភក្តិរបស់ Rafael Nadal ហើយម៉្យាងវិញទៀត នេះគឺជាការប្រកួតខ្លាំងប៉ះខ្លាំងផងដែរ។ 

គួរបញ្ជាក់ផងដែរថា នេះគឺជាជ័យជំនះលើកទីមួយរបស់ Nadal ទៅលើ Djokovic គិតតាំងពីឆ្នាំ២០១៤ ស្របពេលប៉ុន្មានឆ្នាំចុងក្រោយនេះ Djokovic គឺជាជើងខ្លាំងមួយរូប សឹងតែរកគូប្រកួតមកផ្ទឹមពុំបាន ប៉ុន្តែលើកនេះ Nadal ទទួលជ័យជំនះបានសម្រេច។

ដូច្នេះក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត Nadal នឹងឡើងទៅប្រកួតជាមួយកីឡាករសញ្ជាតិអូទ្រីស Dominic Thiem នៅថ្ងៃអាទិត្យនេះ ចំនែកឯខាងផ្នែកបាល់ទាត់វិញ Ronaldo នឹងត្រូវជួយក្រុម Real Madrid ប៉ះជាមួយជើងខ្លាំង Sevilla នៅយប់នេះ វេលាម៉ោង១ រំលងអាធ្រាត៕ 

ប្រភព៖ Dailymail

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]