ចិន៖ ក្មេងប្រុសវិទ្យាល័យវ័យជំទង់ម្នាក់ ហ៊ានលើកដៃវ៉ៃក្បាលម្តាយខ្លួនឯងមិនសំចៃដៃ ដោយសារតែ ខឹងរឿងម្តាយទិញវ៉ែនតាអាតម្លៃថោកឲ្យ និងរំខានពេលកំពុងតែឈរលេងហ្គេមទូរសព្ទ។

ហេតុការណ៍នេះបានកើតឡើង ក្នុងហាងកាត់វ៉ែនតាមួយកន្លែង ក្នុងស្រុក Yongjia ទីក្រុង Wenzhou ខេត្ត Zhejiang ប្រទេសចិន។  មានការរិះគន់យ៉ាងខ្លាំង ពីសំណាក់អ្នកលេងបណ្តាញសង្គមជាច្រើន ទៅលើទង្វើដ៏ខុសឆ្គងរបស់ក្មេងប្រុសនោះ ធ្វើដាក់ម្តាយរបស់គេ បន្ទាប់ពីវីដេអូឃ្លីបមួយ  ត្រូវបានបង្ហោះចែកចាយលើអ៊ីនធើណែត។

តាមរយៈវីដេអូឃ្លីបថតជាប់ដោយកាមេរ៉ាសុវត្ថិភាព គេឃើញស្រ្តីជាម្តាយ និងកូនប្រុស ស្ថិតនៅក្នុងហាងកាត់វ៉ែនតាមួយកន្លែង។  ក្មេងប្រុសខាងលើ បានឈរចុចទូរស័ព្ទរបស់គេ លេងហ្គេម រីឯស្រ្តីជាម្តាយវិញ បានលូកដៃទទួលយកវិក័យប័ត្រពីអ្នកគិតលុយថ្លៃកាត់វ៉ែនតាឲ្យកូនប្រុស  រួចគាត់ក៏យកវិក័យប័ត្រនោះ ទៅដាក់ពីលើទូរស័ព្ទកូនប្រុសរបស់ខ្លួន។  ភ្លាមនោះស្រាប់តែកូនប្រុសអកត្តញ្ញូខឹងចិត្តស្រែកដាក់ម្តាយខ្លួនឯង  ថែមទាំងវ៉ៃក្បាល និងផ្ទៃមុខម្តាយ  មុនពេលបុគ្គលិក ធ្វើការនៅហាងកាត់វ៉ែនតាចូលឃាត់។

យោងតាមប្រភពសារព័ត៌មានសៀងហៃអីុស បានឲ្យដឹងថា ក្មេងប្រុសខាងលើហ៊ានធ្វើដាក់ម្តាយរបស់គេបែបនេះ ក៏ដោយសារតែខឹងម្តាយរំខានពេលកំពុងឈរលេងហ្គេមលើទូរស័ព្ទ។

អ្នកលេងបណ្តាញសង្គមជាច្រើន បានបញ្ចេញមតិលើវីដេអូឃ្លីបនោះថា «វាមិនមែនជាកូនទេ វាគឺជាសត្វតិរច្ឆាន»

តើសម្រាប់ប្រិយមិត្តយល់យ៉ាងណាដែរ?

ទស្សនាវីដេអូ៖

ប្រភព៖ ដេលីម៉េល | សៀងហៃអីុស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]