បារាំង៖ គ្រូសៀកវ័យ៣០ឆ្នាំម្នាក់ សម្តែងខុសបច្ចេសទេស ត្រូវសត្វតោវាយប្រហារប៊ិះតែនឹងស្លាប់ខ្លួន  ពេលកំពុងសម្តែង នៅចំពោះមុខទស្សនិកជនរាប់រយនាក់។

ហេតុការណ៍នេះបានកើតឡើង ក្នុងអំឡុងពេលការសម្តែងមួយ កាលពីវេលាម៉ោង ៥និង១០នាទីល្ងាច ថ្ងៃអាទិត្យសប្តាហ៍មុននេះ មានទីតាំងក្នុងតំបន់ Doullens ភាគខាងជើងប្រទេសបារាំង។

តាមរយៈវីដេអូឃ្លីប គេឃើញបុរសរងគ្រោះត្រូវសត្វតោវាយប្រហារទាំងកំរោលនៅកណ្តាលទ្រុងតែម្តង។  សំណាងល្អ ភ្លាមៗក្រុមការងារបានជួយអន្តរាគមន៍ យកបំពង់ពន្លត់អគ្គីភ័យ បាញ់បណ្តេញសត្វតោនោះទាន់ពេល។

ក្រោយកើតហេតុគ្រូសៀករងគ្រោះខាងលើ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ដោយសារស្ថានភាពរបួសធ្ងន់ធ្ងរពេក។ ជាពិសេសត្រង់.កតែម្តង ដោយសារតែសត្វតោបានប្រើក្រចក និងចង្កូមត្របាក់ វាយប្រហារមកលើបុរសរងគ្រោះយ៉ាងដំណំ។

បច្ចុប្បន្នគេមិនទាន់ដឹងស្ថានភាពរបួសរបស់គ្រូសៀករងគ្រោះ បានប្រសើរឡើងជាងមុន ឬយ៉ាងណានៅឡើយទេ ៕

ទស្សនាវីដេអូខាងក្រោម៖   

ប្រភព៖ Mirror

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]